ពិតជាអស្ចារ្យណាស់ លោក ពេជ្រ ស្រស់ ឧបត្ថម្ភថវិការចំនួន២លាន ដល់ជនរងគ្រោះដោយសារផ្ទុះហ្គាសនៅសៀមរាប
ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាប និងនៅចាំបានហើយអំពីពលរដ្ឋជាង១០នាក់រងគ្រោះដោយសារការផ្ទុះធុងហ្គាស នៅឯកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ខេត្តសៀមរាប។
ជនរងគ្រោះទាំង ១៣នាក់ ក្នុងនោះមានជនជាតិបរទេស ២នាក់នោះ រួមមាន លោកអនុសេនីយ៍ឯក ហួត មុនីពិសាខ អាយុ ៣៥ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ស្នងការនគរបាលខេត្ត បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃ, កញ្ញា Abigail Alexander អាយុ ១៨ឆ្នាំ សញ្ជាតិអាមេរិចកាំង និងកញ្ញា Zoe Eleftheriou អាយុ២២ឆ្នាំ ជនជាតិអង់គ្លេស ដែលជនបរទេសទាំងពីរជាគ្រូបង្រៀនអង់គ្លេសនៅសាលា IQ, និងជនរងគ្រោះមួយចំនួនទៀត ក្នុងនោះ មានបុគ្គលិកស្ថានីយ៍បញ្ជូលហ្គាស ប្រជាពលរដ្ឋ អាជីវករ អ្នករចនារូបភាពតាមកុំព្យូទ័រ និងសមាជិកភូមិបន្ទាយចាស់។
ជាមួយគ្នានេះដែរ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានមានការលេីកឡេីងដែរថា៖ «ខ្ញុំ ពេជ្រ ស្រស់ សម្រេចបង្វែរថវិការបស់ខ្ញុំ 2លានរៀល ទៅជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះហ្គាសនៅខេត្តសៀមរាប ហើហើយខ្ញុំសម្រេចប្តូរការជួយពីប៉ូលីសទៅបងប្អូនពលរដ្ឋខ្មែរដែលរងគ្រោះវិញ។
លោកថា ការបង្វែរថវិការនេះដោយសារតែខ្ញុំមើលឃើញថាលោកប៉ូលីសម្នាក់នោះទទួលបានការជួយច្រើនដែរហើយ ដូច្នេះខ្ញុំត្រូវចែករំលែកទៅជនរងគ្រោះផ្សេងទៀត ដើម្បីជាការជួយសម្រាលទុក្ខគាត់ខ្លះដែរ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់៕ អត្ថបទ៖ សុខ លាភ