លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ការរក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយមានភាពចាំបាច់ណាស់ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០
ភ្នំពេញ : លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០បាន មិនអាចខ្វះបានពីកត្តាថែរក្សាបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ។
លោកបានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែដាក់ចេញនូវវិធានការនានា និងកំណែទម្រង់មុតស្រួចដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនេះដោយមានការចូលរួមពីវិស័យឯកជនជាចាំបាច់៕
អត្ថបទ រតនៈ