ប្រជាពលរដ្ឋចំនួន៨នាក់ ពុលនំបុ័ង ក្រោយពីទិញអ្នកដើរលក់តាមភូមិយកមកហូប​ នៅស្រុកបន្ទាយស្រី

(សៀមរាប)៖ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង១០​ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង​៨នាក់ ទី១មានឈ្មោះ រ៉ន តាត ភេទស្រី អាយុ៣៨ ឆ្នាំ។ ទី២​ឈ្មោះ ស៊ីន សៅរី ភេទស្រី អាយុ៣ឆ្នាំ។ ទី៣​ឈ្មោះ លាន ណាសា ភេទស្រី អាយុ៤ឆ្នាំ។ ទី៤​​ឈ្មោះលាន ដាលីន ភេទស្រី អាយុ២ឆ្នាំ។ ទី៥​ ឈ្មោះ ជីន សុផល ភេទប្រុស អាយុ៤ឆ្នាំ។ ទី៦​ឈ្មោះ ជីន សុផាត ភេទប្រុស អាយុ១ខួបខាង​។ ទី៧​ឈ្មោះ ចក មករា ភេទប្រុស អាយុ៣ឆ្នាំ និង​ទី៨​ឈ្មោះ ជីន ម៉ីយ៉ា ភេទស្រី អាយុ៦ឆ្នាំ បានត្រឡប់ទៅផ្ទះវិញហើយ​។

បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹង​ថា ករណីពុលនេះ បណ្តាលមកពី​​ប្រជាពលរដ្ឋ បានទិញពីអ្នកដើរលក់នំប៉័ងនៅតាមភូមិ​។

​បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកនៅមន្ទីរពេទ្យ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds