តារាកំប្លែង នីឡា ជំរុញថ្ងៃមង្គលការខ្លួនកាន់តែលឿនដោយសារហេតុផលមួយនេះ..!!

កញ្ញា នីឡាជាតារាកំប្លែងនិងជាពិធីការិនីដ៏មានប្រជាប្រិយភាពនៅក្នុងក្រុមរបស់នាយពាក់មី។ដោយសារតែរូបសម្រស់ រាងរៅ និងភាពប៉ិនប្រសព្វរបស់នាងក្នុងការសម្ដែងកំប្លែងបានធ្វើអោយកញ្ញា នីឡាទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនទាំងខ្មែរក្នុងស្រុកនិងក្រៅស្រុក។ ប្រិយមិត្តប្រហែលជាស្គាល់ហើយកញ្ញា នីឡាដែលត្រូវជាកូនស្រីបង្កើតរបស់លោកតាវិចទ័រដែលជាអ្នកនិពន្ធនឹងដឹកនាំសម្ដែងកំប្លែងប្រចាំស្ថានីយន៍ទូរទស្សន៍CTN។ទឹកដៃនៃការនិពន្ធរឿងកំប្លែងនឹងដឹកនាំរបស់លោកតាវិចទ័រពិតជាល្អឥតខ្ចោះ គាត់ពូកែនិពន្ធរឿង។រឿងកំប្លែងរបស់គាត់សុទ្ធតែបង្កប់ការអប់រំទាំងអស់។

វ៉ាន់នីឡា នឹងដឹកដៃសង្សារថ្មីដែលជាកូនមន្រី្ដធំរៀបការនៅឆ្នាំ២០២០ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។ការលើកពេលចូលរោងការរបស់តារាកំប្លែងរូបសម្រស់ស្អាត នីឡា នេះ គឺអាចបណ្ដាលមកពីនាងខ្លាចចំណងស្នេហាមានការប្រែប្រួលដូចមុន ទើបនាងប្ដូរចិត្តពីធ្លាប់និយាយថានឹងរៀបការនៅឆ្នាំ២០២១ ដោយធ្វើនៅឆ្នាំ២០២០វិញ។  លោកវ៉ិចទ័រ ថ្លែងថា

«កូនស្រីខ្ញុំរៀបការនៅឆ្នាំក្រោយ (២០២០) ហ្នឹងមែន គឺធ្វើនៅក្រោយចូលឆ្នាំខ្មែរ»។ ដោយឡែក តារាចម្រៀងវ៉ាន់ នីឡា វិញ បាននិយាយបន្ថែមថា នាងបានត្រៀមខ្លួនរួចជាស្រេចទៅហើយសម្រាប់មង្គលការនៅឆ្នាំក្រោយនេះ ព្រោះចាស់ទុំទាំងសងខាងបានឯកភាពគ្នាអស់ហើយ។នាងបន្តថា ត្រូវតែរៀបការនៅឆ្នាំ២០២០ គឺមិនអាចបង្អង់តទៅទៀតបានទេ ព្រោះថាពេលនេះនាងឃើញតារាសិល្បៈរួមអាជីពរៀបការ ក៏ចង់រៀបការដូចគេដែរ។

សូមទស្សនារូបភាពខាងក្រោម

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds