វីរបុរសម្នាក់នេះហើយ ដែលបានជួយសង្គ្រោះជីវិតអ្នកដំណើរជាង២០០នាក់ ប្រថុយចុះចតយន្តហោះក្នុងចម្ការពោត

កាលពីល្ងាចម្សិលមិញមានករណីយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីមួយគ្រឿង បានចុះចតជាបន្ទាន់នៅក្នុងចម្ការពោតជិតរដ្ឋធានីមូស្គូ បន្ទាប់ពីមានហ្វូងបក្សីចូលក្នុងម៉ាស៊ីនស្លាបទាំងសងខាងរបស់វា។ វាគឺជាការសម្រេចចិត្តយ៉ាងប្រថុយប្រថានបំផុត ហើយអ្នកបើកយន្តហោះដ៏អង់អាច និងហ៊ានសម្រេចចិត្តភ្លាមៗម្នាក់នោះ ត្រូវបានគេឱ្យដឹងថាឈ្មោះ Damir Yusupov អាយុ ៤១ឆ្នាំ។ ជាវីរបុរសដែលបានសង្គ្រោះជីវិតអ្នកដំណើរលើយន្តហោះ Airbus 321 របស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines ដែលមានផ្ទុកអ្នកដំណើរទាំងអស់ចំនួន ២៣៣នាក់ និងបានចេញដំណើរពីក្រុង Zhukovskiy ទៅក្រុង Simferopol នៃតំបន់ Crimea ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប្រធានក្រុមលោក Damir Yusupov បានប្រាប់ថា បន្ទាប់ពីការចុះចតយ៉ាងជោគជ័យ គាត់បានវិលត្រឡប់ចូលទៅក្នុងកាប៊ីនយន្ដហោះ ហើយបានទូរស័ព្ទទៅប្រពន្ធរបស់គាត់ដើម្បីប្រាប់នាងពីអ្វីដែលបានកើតឡើង។ យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋាននៅម៉ោង ៦ និង ១០នាទីព្រឹក ហើយវាត្រូវរកការវាយប្រហារពីរដងដោយសត្វបក្សី ដែលជាប់គាំងនៅក្នុងម៉ាស៊ីនស្លាបទាំងសងខាងរបស់យន្តហោះ។ នៅពេលកើតហេុតគាត់បានទាក់ទងទៅអាកាសយានដ្ឋានស្នើសុំឱ្យចុះចតជាបន្ទាន់ដែរ ប៉ុន្តែត្រូវបង្ខំឱ្យចូលទៅក្នុងចម្ការពោតចម្ងាយដែលមានចម្ងាយ ១ម៉ាយ ពីព្រលាន បន្ទាប់ពីដឹងថាអាចនឹងចុះមិនទាន់នោះទេ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds