សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃនេះទៅ អាចនឹងមានភ្លៀងធ្លាក់ជាប់រហូតដល់ថ្ងៃទី២២
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាបអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឲ្យស្ថានភាពប្រែប្រួលដូចខាងក្រោម៖
– បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម
– ចាប់ពីថ្ងៃទី ១៦-១៨ ខែសីហា បណ្តាខេត្តនៅភាគខាងកើតជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន
– បណ្តាខេត្តចាប់ពីភាគកណ្តាលទៅភាគខាងលើ ចាប់ពីថ្ងៃទី ១៦-១៨ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី ១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់នៅកម្រិតបរិមាណពីមធ្យមទៅបង្គួរ
– បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១៦-១៩ នឹងអាចមានភ្លៀងពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី ២០-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ៕