មិនទាន់គិតគូថ្ងៃរៀបការផង ពេលនេះ នាយព្រែក និងគូដណ្តឹង ចែកផ្លូវគ្នា?

ភ្នំពេញ៖ រយៈពេលជាច្រើនឆ្នាំមកហើយ តារាពហុជំនាញនាយព្រែក និងគូដណ្តឹងរូបសម្រស់ស្រស់ស្អាត តែងតែបង្ហាញនូវភាពផ្អែមល្ហែម ក៏ដូចជានៅក្បែរគ្នាជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ជាមួយនឹងសុភមង្គលរបស់ពួកគេយ៉ាងខ្លាំង។តែមួយរយៈពេលចុងក្រោយនេះ ភាពផ្អែមល្ហែម ពេលវេលានៅជាមួយគ្នារបស់អ្នកទាំង២ហាក់ដូចជាមិនសូវមាននោះទេ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបានធ្វើការសួរនាំ ពីរឿងពួកគេសឹងគ្រប់គ្នា។ មិនបានប៉ុន្មានផង កាលពីពេលថ្មីនេះ អនាគតភរិយារបស់លោក បានធ្វើការបង្ហោះសារយ៉ាងប្លែក ជាមួយនឹងអារម្មណ៍មួយយ៉ាងឈឺចាប់យ៉ាងដូច្នោះថា៖

«កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឲ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life»។

ទន្ទឹមនឹងសារទាំងនេះ ក៏ដូចជាការបង្ហោះជាច្រើនរបស់នាងព្រែកនៅលើបណ្តាញសង្គម អ៊ីនស្តារក្រាម បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសង្ស័យថា ពួកគេកំពុងតែមានបញ្ហាចែកផ្លូវគ្នា តែទោះជាយ៉ាងណាក្តី តារាប្រុសរូបនេះមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយនោះទេថានេះជារឿងពិត ឬក៏យ៉ាងណា ព្រោះលេចលឺថាពួកគេជិតចូលរោងការទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds