ឧកញ៉ាចំនួន៥នាក់ បានជួយ​ដល់​​វីរបុរស ប៉ូលិសរងគ្រោះដោយផ្ទុះធុងហ្គាស នៅសៀមរាប

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាប និងនៅចាំបានហើយអំពីបុរសជាប៉ូលីស​ម្នាក់ដែលបានរង​គ្រោះដោយ​សារការ​ផ្ទុះធុងហ្គាស នៅឯកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ខេត្តសៀមរាប។ យ៉ាងណាមិញ ដោយសារតែរបួសធ្ងន់ពេក គាត់ត្រូវបញ្ជូនបន្ទាន់ទៅព្យាបាលនៅថៃហើយ គឺប៉ូលីសដែលរងរបួសធ្ងន់​ពេលហក់ទៅជួយជងរងគ្រោះដោយផ្ទុះហ្គាសនៅសៀមរាបឈ្មោះ ហួត មុនីពិសាខ​ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យ អ៊ូរប៊ុន ប្រទេសថៃហេីយ​ ដោយសាររបួសធ្ងន់ពេក​ បងប្រុសជាមន្ត្រីប៉ូលីស ផ្នែកអន្តរាគម៏ នៃស្នងការនគរបាល​ខេត្តសៀមរាប។

ទន្ទឹមនឹងនេះផងដែរលោកឧកញ៉ា៥នាក់ បានបង្ហោះសារមួយនៅតាមបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី១៥ ខែសីហានេះ ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះ។

១/ ឧកញ៉ា ទៀ វិចិត្រចំនួន 4,000,000៛

​បើ​តាម​Facebook Page ផ្លូវ​ការ​”ទៀ វិចិត្រ TEA VICHET ” បាន​សរសេរ​​បែប​នេះ​ថា(​ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកាចំនួន 4,000,000៛ ដល់បងប្រុសដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅខេត្តសៀមរាម តាមរយៈប្អូនSovann Rithy…ហើយខ្ញុំក៏សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ ៚ ទៀ វិចិត្រ)

២/ ឧកញ៉ា ឌួង ឆាយ 1,000,000៛

បើ​តាម​Facebook Page ផ្លូវ​ការ”​Duong Chay ឌួង ឆាយ”បាន​​សរសេរ​​បែប​នេះ​ថា (ខ្ញុំ​បាទសូមចូលរួមបរិច្ចាក 1,000,000៛ ចំពោះបងនគរបាលគំរូនៅខេត្តសៀមរាប )។

៣/ ឧកញ៉ា ស្រី ចាន់ថន ៤លានរៀល

បើ​តាម​Facebook Page ផ្លូវ​ការ”Srey Chanthornបាន​​សរសេរ​​បែប​នេះ​ថា(អគុណនៅទឹកចិត្តដ៏ល្អរបស់ប្អូនលះបងជីវិតដើម្បីជួយបងប្អូនខ្មែរយើងបងចូលរួមថវិកា(៤លានរៀល)សំរាប់ព្យាបាលជំងឺហើយក៏ជូនពរប្អូនឆាប់ជាសះស្បើយ)

៤/ ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ៤០ម៉ឺនរៀល

បើ​តាម​Facebook “អាចារ្យធំ នគររាជ”បាន​​សរសេរ​​បែប​នេះ​ថា(ខ្ញុំ អាចារ្យធំ សូមគោរពអរគុណដល់លោកឧកញ៉ា Navatra Leng ដែលបានជួយថវិកាចំនួន #៤០ម៉ឺនរៀល(១0០$) ជួយដល់វីរជន ប៉ូលីសដែលរងគ្រោះក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភីយ។

ជូនពរលោកឧកញ៉ា និងក្រុមគ្រួសារ ជួបប្រកបតែនឹងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ Leng Navatra ឡេង ណាវ៉ាត្រា)

៥/ ឧកញ៉ា ហ៊ួត ជា 1,000,000រៀល

បើ​តាម​ការ​លើក​ឡើង​លើ​Facebook Page ផ្លូវ​ការ​”Hout Chea ហ៊ួត ជា” បាន​សរសេរ​​បែប​នេះ​ថា”​ អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីរខ្លួនឯង

ខ្ញុំ​បាទ​ ហ៊ួត​ ជា​ នឹងជួយគាត់ ជាទឹកប្រាក់ចំនួន 1,000,000រៀល ​ជាការចូល​រួមចំណែកសរសើរ​ដល់សេចក្តីក្លាហានរបស់បង​ និងរួមចំណែកជួយបងខ្លះ​ ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ដែលបណ្តាលមកពីអគ្គីភ័យនៅសៀមរាប”។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds