កងកម្លាំងចិនរាប់ពាន់នាក់កំពុងធ្វើសមយុទ្ធនៅឯព្រំដែន អាចជាការត្រៀមបង្ក្រាបក្រុមបាតុករហុងកុង (មានវីដេអូ)

សមាជិកប៉ូលីសប្រដាប់អាវុធប្រជាជនចិន (PAP) រាប់ពាន់នាក់ អាចត្រូវបានគេមើលឃើញថា កំពុងធ្វើសមយុទ្ធ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នៅឯពហុកីឡដ្ឋានកីឡាមួយក្នុងទីក្រុងសិនជិន ខណៈដែលក្រសួងការបរទេសអាមេរិកបានសម្តែងការព្រួយបារម្ភថា ពួកគេអាចត្រូវបានដាក់ពង្រាយនៅតាមព្រំដែនទីក្រុងហុងកុង ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលកំពុងធ្វើឱ្យទីក្រុងនេះពុះកញ្ជ្រោល។ ប៉ុន្តែអ្នកការទូតលោកខាងលិច និងអាស៊ីនៅហុងកុងបាននិយាយថា ទីក្រុងប៉េកាំងមិនមានបំណងក្នុងការរំកិលកងទ័ពរំដោះប្រជាជនប្រជាជន ឬប៉ូលីសប្រដាប់អាវុធប្រជាជនចិន ទៅហុងកុងនោះទេ។

អ្នកយកព័ត៌មានរ៉យទ័របាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ពួកគេបានឃើញកងកម្លាំងបុរស កំពុងធ្វើធ្វើសមយុទ្ធនៅក្នុងពហុកីឡាដ្ឋាន ដោយមានទាំងការស្រែក និងការផ្លុំកញ្ចែ។ ពហុកីឡាដ្ឋាននេះនៅជាប់នឹងតំបន់លក់រាយ ហើយអ្នកទិញឥវ៉ាន់នៅជិតនោះ ក៏កំពុងដើរទៅដើរមកនៅជុំវិញតំបន់នោះផងដែរ ទោះបីជាច្រកចូលទៅកាន់កីឡដ្ឋានត្រូវបានបិទក៏ដោយ។ ចំណតរថយន្តនៅពហុកីឡាដ្ឋានត្រូវបានបំពេញដោយយាន ដែលមានលាបពណ៌ងងឹតជាង ១០០គ្រឿង រួមមានរថយន្ដដឹកកងទ័ព រថពាសដែក ឡានក្រុង និង រថយន្ត Jeep ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds