អ្នកភូមិនាំគ្នាចាប់ចងបុរសម្នាក់ព្យួរជើងឡើងលើរាប់ម៉ោង ហើយវាយដំយ៉ាងចាស់ដៃ ព្រោះសង្ស័យថា ជាចោរលួចទូរស័ព្ទ

(ឥណ្ឌា)៖ប្រជាពលរដ្ឋឥណ្ឌាមួយក្រុមបាននាំចាប់បុរសម្នាក់ចងព្យួរជើងឡើងលើ និងបានធ្វើទារុណកម្មលើគាត់យ៉ាងធ្ងន់ធ្ងរ ក្រោយពួកគេសង្ស័យថា បុរសនោះជាចោរលួចទូរស័ព្ទដៃ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Haridwar រដ្ឋ Uttarakhand ភាគខាងលិចប្រទេសឥណ្ឌា។ ជនរងសង្ស័យមានឈ្មោះថា Jufan ជាបុគ្គលិកមានការងារធ្វើត្រឹមត្រូវម្នាក់នៅក្នុងក្រុមហ៊ុនឯកជនមួយ។ ក្នុងថ្ងៃកើតហេតុខណៈពេលគាត់កំពុងតែធ្វើការងារនោះ ស្រាប់តែមានប្រជាជនមួយក្រុមបានទៅដល់កន្លែងធ្វើការងាររបស់គាត់ និងបានចោទប្រកាន់គាត់ថា បានលួចទូរស័ព្ទគេមួយគ្រឿង។

ក្រោយមកប្រជាពលរដ្ឋទាំងនោះក៏បាននាំគ្នាចាប់គាត់ចងព្យួរជើងឡើងលើ និងបាននាំគ្នាវាយដំ និងធ្វើទារុណកម្មគាត់យ៉ាងខ្លាំងអស់រយៈពេលពីរបីម៉ោង។ យ៉ាងណាក្តី ក្រោយការស៊ើបបង្កេតរបស់ប៉ូលិសបានបង្ហាញថា លោក Jufan មិនបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់របស់ក្រុមប្រជាពលរដ្ឋឡើយ។ ពេលនេះលោក Jufan បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រជាពលរដ្ឋដែលបាននាំគ្នាវាយធ្វើបាបគាត់ ហើយប៉ូលិសក៏កំពុងតែតាមចាប់ខ្លួនពួកគេគេឲ្យមកទទួលទោសតាមផ្លូវចាប់ផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖រស្មី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds