សម្តេច ស ខេង  អំពាវនាវឲ្យពលរដ្ឋកម្ពុជា កុំជឿលើការឃោសនារបស់អ្នកនយោបាយខ្លះ នាំឲ្យធ្វើបាតុកម្

ថ្លែងក្នុងពិធីសម្ពោធស្ពានច្រាំងចោត នៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់មកសម្តេចក៏បានអញ្ជើញទៅបើកការដ្ឋានសាងសង់ អាងហែលទឹក នៅក្នុងសាកលវិទ្យាល័យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង់ សម្តេច ស ខេង  បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា កុំជឿលើការឃោសនារបស់អ្នកនយោបាយខ្លះ នាំឲ្យធ្វើបាតុកម្ម។ កម្ពុជាមានសុខសន្ដិភាពពេញលេញ ដូច្នេះពលរដ្ឋ ត្រូវរួមគ្នាគិត រកស៊ីបន្ថែមទៀត ដើម្បីឲ្យជីវភាពកាន់តែធូរធារ ដោយកុំខ្វល់ទៅនឹងអតីត អ្នកនយោបាយខ្លះ។

សម្តេចថា រាជរដ្ឋាភិបាលសព្វថ្ងៃនេះ កើតចេញពីការបោះឆ្នោត ដែលមានប្រជាជនជាង៨០% បានទៅ បោះឆ្នោត ដោយគ្មានអំពើហិង្សា និងទទួលស្គាល់ពីអន្ដរជាតិ ទោះបីមានប្រទេសខ្លះមិនគាំទ្រក៏ដោយ។ សម្ដេចថា ជាក់ស្ដែករហូតមកដល់ពេលនេះរាជរដ្ឋាភិបាល កំពុងតែសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសទាំងអស់ នៅលើសកលលោក ដោយមិនចាត់ទុកប្រទេសណាមួយ ធ្វើជាសត្រូវឡើយ។

សម្តេចបន្ថែមថា មានប្រទេសណាខ្លះពេញចិត្តកម្ពុជា មកសិក្សាឃើញកម្ពុជាអាចនឹងមកវិនិយោគទៅលើវិស័យផ្សេងៗ។ ប្រទេសខ្លះទៀត មិនបានមកសិក្សានៅកម្ពុជា ហើយអ្នកវិនិយោគក៏តិច ទេសចរណ៍ក៏មានតិចដែរ។ប៉ុន្ដែសម្រាប់ជំហរនយោបាយរបស់កម្ពុជា គឺកម្ពុជាស្វាមគន៍ពីគ្រប់មិត្តភត្តិទាំងអស់នៅលើសកលលោក ដោយមិន ប្រកាន់និន្នាការនយោបាយឡើយ។

យ៉ាងណាក៏ដោយ សម្ដេច ស ខេង សង្កតធ្ងន់ថា កម្ពុជាបានខិតខំធ្វើយ៉ាងណាពង្រឹង សុខសន្ដិភាព ស្ថិរភាពរបស់កម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds