ទំនេរណាស់! បង្ហោះវីដេអូក្នុងហ្វេសប៊ុកចង់កាប់គេកាប់ឯង ចុងក្រោយជាប់ខ្នោះទាំង២នាក់ (មានវីដេអូ)
(កោះកុង)៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក។ ជនសង្ស័យមានឈ្មោះទី១- ឈុន និ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ និងទី២- វិត ឡាវី ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។
គួរបញ្ជាក់ផងដែរ នៅពេលដែលកម្លាំងជំនាញយើងធ្វើការត្រួតពិនិត្យ គឺជនសង្ស័យទាំង ២ នាក់ មានប្រើប្រាស់សារធាតុញៀន។ បច្ចុប្បន្ន ករណីនេះកម្លាំងជំនាញយើង កំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
សកម្មភាពវីដេអូ ជនសង្ស័យ ២ នាក់ មុនឃាត់ខ្លួន ពាក់ព័ន្ធ ករណីគំរាមសម្លាប់អ្នកដ៏ទៃ តាមរយៈទូរស័ព្ទដៃ លើបណ្តាញសង្គម Facebookhttps://www.facebook.com/1669336309972386/posts/2341064906132853?sfns=mo
Posted by ស្នងការដ្ឋាននគរបាលខេត្តកោះកុង on Monday, August 12, 2019
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង