Samsung កើនឡើងចំនួនលក់នៅទីផ្សារអឺរ៉ុប ដោយសារទូរស័ព្ទធុនមធ្យម
Canalys មានរបាយការណ៍ថ្មី បង្ហាញអំពីស្ថានភាពស្មាតហ្វូននៅលើទីផ្សារអឺរ៉ុបប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៩ ដែលគេឃើញថា Samsung បានកើនឡើងចំនួនលក់ច្រើន តាមរយៈការបញ្ចេញលក់ស្មាតហ្វូន Galaxy A ដែលមានតម្លៃធូរ។
ស្មាតហ្វូនលក់ដាច់ជាងគេទាំង ៥ នៅអឺរ៉ុប គឺមានម៉ូដែល Galaxy A50 លក់បាន ៣,២ លានគ្រឿង ម៉ូដែល A40 លក់បាន ២,២ លានគ្រឿង ម៉ូដែល Redmi Note 7 លក់បាន ២,០ លានគ្រឿង ម៉ូដែល Galaxy A20e លក់បាន ១,៩ លានគ្រឿង និង iPhone XR លក់បាន ១,៨ លានគ្រឿង ៕