លោក ពេជ្រ ស្រស់ ៖ សេចក្តីព្រៀងច្បាប់ស្តីពីសំណង ដើម្បីការពារធានាគុណភាពក្នុងការសាងសង់សំណង់ផ្សេងៗនៅកម្ពុជា

ភ្នំពេញ៖ ស្របពេលដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារបច្ចេកទេសគាំទ្រ គណកម្មការត្រួតពិនិត្យគុណភាព សំណង់នៅតាមបណ្តាលខេត្ត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបាន ចេញសេចក្តីសម្រេចស្តីពីការ បង្កើតគណកម្មការត្រួតពិនិត្យគុណភាព សំណង់នៅខេត្តព្រះសីហនុកាលពីពេលថ្មីៗ ។

ពាក់ព័ន្ធរឿងនេះ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនឹងផ្តល់យោបល់ បាននឹងកំពុងជជែកអំពីសេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម នឹងសំណង់។

ប្រធានប្រតិភូបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ ឯកឧត្តម ពេជ្រ ស្រស់ បានសរសេរតាមទំព័រហ្វេសបុក នៅព្រឹកថា ខណៈនេះដែរ  ខ្ញុំ​ ពេជ្រ​ ស្រស់ កំពុងចូលរួមកិច្ចប្រជុំជាមួយនឹងឯកឧត្តមជា​ សុផារ៉ា​ អំពីសេចក្តីព្រៀងច្បាប់ស្តីពីសំណង់។

លោកថា សេចក្តីព្រៀងច្បាប់នេះ ដើម្បីការពារធានាឲ្យបានគុណភាពក្នុងការសាងសង់សំណង់ផ្សេងៗនៅកម្ពុជា ដោយបច្ចុប្បន្ននេះកម្ពុជាកំពុងប្រឈមនឹងការបាក់រលំអគារ​ និង​ អគារខ្វះគុណភាពមានច្រើនករណីជាការកត់សំគាល់៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds