លោក គង់ គាំ ៖ បក្ស ឆន្ទៈខ្មែរ ជាប៉ូលនយោបាយថ្មី របស់ក្រុមអ្នកនយោបាយវ័យក្មេង ជាជម្រើសថ្មីរបស់ពលរដ្ឋចង់អោយមានការផ្លាស់ប្តូរ

អតីតប្រធានបក្ស សម រង្ស៊ី លោក គង់ គាំ បានលើកឡើងថាគណបក្ស ឆន្ទៈខ្មែរ ប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មីរបស់ក្រុមអ្នកនយោបាយវ័យក្មេង ជាជម្រើសថ្មីចំពោះប្រជាពលរដ្ឋចង់អោយមានការផ្លាស់ប្តូរនៅកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី១២ ខែសីហានេះ ។

លោកថា អ្វីដែលខ្លួន(សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អន្តរជាតិ និងក្រុមអ្នកនយោបាយអតីតCNRPក្រៅច្បាប់)ខំបំពង និងបន្ទរថាអំណាចក្រុងភ្នំពេញធ្វើទុក្ខបុកម្នេញសកម្មជននយោ បាយប្រឆាំង ហើយបំផុសលើកទឹកចិត្ត និងគាំទ្រចំពោះសិទ្ធិជួបជុំ(ផ្តួលរំលំ)ដោយឈូសតុលាការ ដើម្បីដោះលែង កឹម សុខា ទម្លាក់ចោលការជាប់ទោស ជាប់បម្រាមរបស់អ្នកនយោបាយប្រឆាំង។

លោកគង់ គាំ ថា អតីតCNRPដំណើរការឡើងវិញ សងអំណាចអតីតសមាជិកCNRPជាប់ឆ្នោតវិញ និងបោះឆ្នោតឡើងវិញដោយការបោះឆ្នោតឆ្នាំ២០១៨ (ខុស ឆ្គង) ក្លែងក្លាយ មិនអាចទទួលស្គាល់។ល។ រាល់បញ្ហាខាងលើទាំងអស់នេះ គឺជាមូលហេតុនៃវិធានការ ងើបមួយដាក់មួយ ងើបពីរដាក់ពីរ។ល។

ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងកងទ័ពរួមគ្នាប្តូរផ្តាច់រក្សាការពារអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋរបស់ក្រុងភ្នំពេញ។

លោកបន្ថែមថា CNRP-O សម រង្ស៊ី ប្រធានស្តីទី(បានសុខបានស៊ី) និងCNRP-in ប្រធាន កឹម សុខា (បានទោស បានទុក្ខ) ដែលកំពុងមើលបំណាំគ្នា គឺម្ខាងថាបើទាំងអស់គ្នានៅកម្ពុជាមិនងើប យើងពីក្រៅមិនចូល និងម្ខាងទៀតថា បើលោកប្រធានស្តីទីមិនចូល យើងទាំងអស់គ្នានៅកម្ពុជាមិនងើប។ ដូចនេះ ខែ៩ ឆ្នាំ២០១៩ ងើបក៏ចាប់ មិនងើបក៏ចាប់ គឺនយោបាយរបស់មេដឹកនាំខ្មែរក្រៅច្បាប់ និងបរទេសដែលគាំទ្រកំពុងតែគ្មានន័យ។

គណបក្ស ឆន្ទៈខ្មែរ ប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មីរបស់ក្រុមអ្នកនយោបាយវ័យក្មេង (ដែលផ្តល់ឱកាសថ្មីដល់អតីតគណបក្សសង្គ្រោះជាតិ និងជាជម្រើសថ្មីចំពោះប្រជាពលរដ្ឋចង់អោយមានការផ្លាស់ប្តូរនៅកម្ពុជា)ដែលបានគិតត្រូវ យល់ត្រូវតាំងពីឆ្នាំ២០១៨ ត្រូវតែរួបរួមគ្នាធ្វើអោយត្រូវ គឺអោយជោគជ័យសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣៕
ដោយ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds