ស្លាប់កើនឡើងដល់៥១នាក់ដោយសារការរអិលបាក់ដីបណ្តាលមកពីជំនន់ទឹកភ្លៀងមូសុងបង្អុរធ្លាក់ខ្លាំង នៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីបណ្តាលមកពីជំនន់ទឹកភ្លៀងមូសុងបង្អុរធ្លាក់ខ្លាំងបានកើនឡើងដល់៥១នាក់ហើយនៅក្នុងរដ្ឋ Mon នៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមមន្ដ្រីមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអាទិត្យ។
តំបន់ទទួលរងការជន់លិចរួមមានទីប្រជុំជនភូ, ម៉ាល័យម៉ៃលីន, មូដថុន, Thanbyuzayat, Kyaikmaraw និង Ye។
មន្រ្តីគ្រប់គ្រងគ្រោះមហន្ដរាយបានថ្លែងថាប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតកំពុងត្រូវបានធ្វើឡើង។
គួរបញ្ជាក់ថាជំនន់ទឹកភ្លៀងបានជន់លិចផ្ទះសម្បែងនិងយានយន្ដជាច្រើនរួមទាំងសាលារៀនផងត្រូវបានបិទជាបណ្តោះអាសន្នចាប់តាំងពីដើមថ្ងៃសុក្រមក៕
អត្ថបទ៖ សុខ លាភ