លោកត្រាំថា​នឹង​តបតវិញ ក្រោយ​ជប៉ុន និង​ប្រទេស​មួយ​ចំនួនព្រមានប្រជាជនកុំឱ្យទៅអាមេរិក

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា អាមេរិក​នឹង​ធ្វើការ​តបតវិញ បន្ទាប់ពី​ប្រទេស​ជាច្រើន រួមមាន​ទាំងជប៉ុន​ផង បាន​ចេញសេចក្តីប្រកាស​ព្រមានដល់​ពលរដ្ឋ​ខ្លួន ក្នុងការ​ធ្វើដំណើរ​ទៅ​អាមេរិក ដោយ​សារតែ​ការបាញ់​ប្រហារ​សម្លាប់មនុស្ស​ ៣១​នាក់ នៅរដ្ឋតិចសាស់​កាលពី​សប្តាហ៍​មុន។

លោកត្រាំ បាន​ថ្លែង​​កាលពីថ្ងៃទី៩ ខែ​សីហា ឆ្នាំ​២០១៩​ យ៉ាងដូច្នេះ​ថា៖ «ខ្ញុំមិនអាច​ស្រមៃ​បានដូច្នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើពួកគេ​ធ្វើដាក់​យើងដូច្នេះ យើងនឹង​តបតវិញ។ យើងជា​ប្រទេស​ខាង​តបត​ដ៏ពូកែ ក្នុង​នាម​ខ្ញុំជា​មេដឹកនាំ។ នៅពេល​នរណា​ម្នាក់​ធ្វើអ្វី​ដែល​អវិជ្ជមាន​មកលើ​យើង យើង​នឹង​ធ្វើ​បែបនោះ​ទៅពួកគេ​វិញ»៕

ប្រភព៖ Japan Time

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds