ជើងហោះហើររបស់ចិនសរុបជាង ៥០០ ត្រូវលុបចោល ដោយសារ ព្យុះទីហ្វុងឡេគីម៉ា
ក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានសម្ដែងនូវការសោកស្ដាយយ៉ាងជ្រាលជ្រៅទៅកាន់អតិថិជនគ្រប់គ្នា ដែលបានកក់ជើងហោះហើរចេញ ឬចូល នៅក្រុងស៊ាងហៃនៅចុងសប្តាហ៍នេះ។ ជើងហោះហើរសរុបជាង ៥០០ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានចំនួន ២ របស់ទីក្រុងសៀងហៃកាលពីថ្ងៃសុក្រ ខណៈព្យុះទីហ្វុងឡេគីម៉ាខិតមកជិតឆ្នេរសមុទ្រចិនដីគោក ដែលនាំមកនូវអាកាសធាតុអាក្រក់។
ព្យុះទីហ្វុងនេះត្រូវបានគេព្យាករថា នឹងក្លាយជាព្យុះធំបំផុតប្រចាំរដូវកាលនេះក្នុងឆ្នាំនេះ ហើយប្រទេសចិនក៏បានប្រកាសអាសន្ន «ភ្លើងក្រហម» ផងដែរ។ ព្យុះទីហ្វុងត្រូវបានរំពឹងថា នឹងធ្វើឱ្យមានការបាក់ដីនៅខេត្តហ្សេជាំងនៅព្រឹកថ្ងៃសៅរ៍នេះ ហើយបន្ដនាំមកនូវភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំងទៅកាន់ទីក្រុងស៊ាងហៃ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក៏បានលុបចោលជើងហោះហើរចេញ/ចូលស៊ាងហៃ នៅក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ដោយទុកឱ្យអ្នកដំណើរមានការកកស្ទះ៕