ព្យុះទីហ្វុងឡេគីម៉ាបានវាយប្រហារចូលភាគអាគ្នេយ៍ប្រទេសចិន បង្ខំឱ្យមនុស្សជាង ១លាននាក់ ជម្លៀសចេញពីក្រុង
ព្យុះទីហ្វុងឈ្មោះ «ឡេគីម៉ា» បានបោកបក់ចូលភាគអាគ្នេយ៍ប្រទេសចិនកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ដោយនាំមកនូវភ្លៀងធំ និងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី បណ្តាលឱ្យដើមឈើរាប់ពាន់ដើមដួលរលំ និងបង្ខំឱ្យមនុស្សជាង ១លាននាក់ ជម្លៀសចេញពីលំនៅរបស់ពួកគេ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបាននិយាយថា ព្យុះបិសាចនេះបានធ្វើឱ្យមានការបាក់ដីនៅពេលព្រឹកព្រលឹមនៅទីក្រុងវីនលីង ដែលមានកម្លាំង ១៨៧គីឡូម៉ែត្រ/ម៉ោង ហើយវាត្រូវបានគេរំពឹងថា នឹងបោកបក់នៅឆ្នេរខាងកើតឆ្ពោះទៅទីក្រុងស៊ាងហៃ។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា មាននៅតំបន់ស៊ាងហៃ ក៏ដូចជាខេត្តភាគខាងកើតនៃខេត្តអានហ៊ួយ ហ្វូជៀន ជៀងស៊ូ និងហ្សេជាំង ហើយអាជ្ញាធរក៏បានព្រមានពីគ្រោះទឹកជំនន់ លំហូរភក់ និងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនេះផងដែរ។ ក្នុងខេត្តហ្សេជាំងតែមួយមានជើងហោះហើរជិត ៣០០ ត្រូវបានលុបចោល ហើយសេវាកម្មដឹកជញ្ជូនតាមសាឡាង និងផ្លូវដែកត្រូវបានផ្អាកដើម្បីជាការប្រុងប្រយ័ត្ន។ មនុស្សជាងមួយភាគបួនក្នុងចំណោមប្រជាជន ១លាននាក់ នៅក្នុងទីក្រុងស៊ាងហៃត្រូវបានផ្លាស់ប្តូរទីលំនៅ ហើយមនុស្សជាង ១១ម៉ឺននាក់ ក៏កំពុងស្ថិតនៅឯជម្រកជនភៀសខ្លួនផងដែរ៕