លោក ពេជ្រ​  ស្រស់​ ប្រកាសការពារពលរដ្ឋដោយមិនប្រកាន់អំពី និន្នាការនយោបាយឡើយ

ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ លោកពេជ្រ ស្រស់ បានប្រកាសដាច់ខាតថាការពារពលរដ្ឋដោយមិនប្រកាន់​អំពី​ ននិន្នាការនយោបាយតួនាទីនិងវណ្ណៈឡើយ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅយប់ថ្ងៃទី៩ សីហានេះ លោក ពេជ្រ ស្រស់ បានអោយដឹងថា ខ្ញុំ  ពេជ្រ​  ស្រស់​ សូមប្រកាសជំហរយ៉ាងដាច់ខាតការពារពលរដ្ឋដោយមិនប្រកាន់អំពី និន្នាការនយោបាយតួនាទី​និងវណ្ណៈឡើយ ឲ្យតែពលរដ្ឋនោះមានភាពស្របច្បាប់ និងរងនូវអំពើអយុត្តិធម៌ ។

លោកបន្ថែមថា ប៉ុន្តែបើពលរដ្ឋនោះ ទៅរំលោភយកយោជន៍អ្នកដទៃ ដោយល្មើសច្បាប់​ គឺ​ ខ្ញុំសុំមិនការ ពារនោះទេ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds