ហួសចិត្ត! អ្នកឈ្នះឆ្នោតបាន ១២លានបាត ម្នាក់នេះ ត្រូវចាប់ខ្លួនទៅវិញ ពីបទចែកចាយយ៉ាម៉ា FREE ឱ្យភ្ញៀវដែលទៅលេងផ្ទះថ្មីរបស់គាត់

 

បុរសវ័យ ៣៨ឆ្នាំ ជនជាតិថៃ ដែលបានឈ្នះឆ្នោត ១២លានបាត (៣៩០,៤៣២ដុល្លារអាមេរិក) កាលពីឆ្នាំមុន ត្រូវបានចាប់ខ្លួនពីបទទទួលស្វាគមន៍មិត្តភ័ក្រឡើងផ្ទះថ្មីរបស់គាត់ ជាមួយនឹងថ្នាំគ្រាប់មេតំហ្វេតាមីនដោយឥតគិតថ្លៃ។ បុរសម្នាក់នោះមានឈ្មោះ Yuth Wongthanom ត្រូវបានចាប់ខ្លួននៅឯផ្ទះរបស់គាត់ នៅភូមិ Moo 6 ស្រុក Ban Phaeo ខេត្ត Samut Sakhon កាលពីថ្ងៃព្រហស្បតិ៍។

ប៉ូលីសក្នុងតំបន់បានទៅដល់ផ្ទះរបស់គាត់ ជាមួយនឹងដីកាស្រាវជ្រាវ បន្ទាប់ពីបានដឹងថា ម្ចាស់ផ្ទះបានប្រគល់ថ្នាំមេតំហ្វេតាមីនឱ្យភ្ញៀវ ដែលទៅលេងផ្ទះថ្មីរបស់គាត់។ ពួកគេក៏បានរកឃើញនូវថង់ផ្លាស្ទិចមួយ ដែលមានថ្នាំគ្រាប់ចំនួន ៣១គ្រាប់ ត្រូវបានកប់នៅក្បែរដើមស្វាយក្នុងចំការក្រោយផ្ទះរបស់គាត់ផងដែរ។ យ៉ាងណាមិញតាមចម្លើយសារភាពលោក Yuth បានប្រាប់ប៉ូលីសថា កាលពីមុនគាត់រកស៊ីលក់បន្លែ ហើយជីវិតរបស់គាត់បានផ្លាស់ប្តូរភ្លាមៗយ៉ាងល្អប្រសើរ នៅពេលដែលគាត់បានឈ្នះឆ្នោតបាន ១២លានបាត ដែលជាឆ្នោតរដ្ឋាភិបាល កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំមុន។

ប្រព័ន្ធផ្សព្វផ្សាយថៃ Bangkok Post បានរាយការណ៍ថា គាត់បានចំណាយ ៧លានបាត ទិញដីទំហំ ៤រ៉ៃ និង ៣.៥លានបាត សម្រាប់ធ្វើគេហដ្ឋានថ្មី ហើយបន្ទាប់មកគាត់ត្រូវទទួលភ្ញៀវ ដែលមកលេងផ្ទះថ្មីរបស់គាត់រៀងរាល់ថ្ងៃ។ ចំពេលដែលគាត់ញៀនថ្នាំមេតំហ្វេតាមីនខ្លួនឯងស្រាប់ គាត់ក៏បានទិញវាដើម្បីឱ្យមិត្តភក្តិដោយ FREE នៅពេលដែលពួកគេមកលេងផ្ទះគាត់ ហើយក្រោយមកក៏មានពាក្យពេចន៍រីករាលដាល ហើយគាត់ក៏ត្រូវបានចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds