Huawei ជាក្រុមហ៊ុននាំចេញទូរសព្ទបានច្រើនជាងគេនៅលើទីផ្សារប្រទេសចិន ក្នុងត្រីមាសទី 2 ឆ្នាំនេះ!
សង្គ្រាមពាណិជ្ជកម្មរវាង ក្រុមហ៊ុនយក្សចិន Huawei ជាមួយនឹងសហរដ្ឋអាមេរិក ដែលបានកើតឡើងជាងប៉ុន្មានខែមុន ដែលនាំ Huawei ខាតបង់យ៉ាងច្រើន។
ប៉ុន្តែវាមិនបានធ្វើឲ្យការលក់របស់ក្រុមហ៊ុននេះធ្លាក់ចុះឡើយ ដោយយោងតាមរបាយការណ៍របស់ IDC បានបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនេះ បានលក់ចេញ ទូរសព្ទខ្លួនអស់ជាង 36.3 លានគ្រឿង បើធៀបជាមួយឆ្នាំមុន បានតែ 28.5 លានគ្រឿងប៉ុណ្ណោះ ដែលក្តោបយក បានដល់ទៅ 37% ទូទាំងទីផ្សារ នៅប្រទេសចិន ក្នុងត្រីមាសទី 2 នេះ។ ចំពោះចំនួនអតិបរិមា គេអាចសន្មត់បានថា វាពិតជាមានសន្ទុះខ្លាំងក្លា ជាងក្រុមហ៊ុន Xiaomi ច្រើនណាស់។ Xiaomi បានឈរលើចំណាត់ទី 4 ក្នុងតារាង ដោយបានបញ្ជាក់ថា វាមានការធ្លាក់ចុះ ជាងឆ្នាំមុនទៅទៀតពី 14.5 លានគ្រឿង សល់ត្រឹម 11.7 លានគ្រឿង ក៏ព្រោះតែមូលហេតុ ទាក់ទងនឹងការគ្រប់គ្រងមួយចំនួន រវាងក្រុមហ៊ុនមួយនេះ។ លើសពីនេះទៀត បើយើងក្រលែកមើលទៅតារាងបញ្ជីម្តងទៀត ប្រាកដជាបានឃើញថា vivo បានមកគ្រងដំណែងលេខពីរជំនួស Xiaomi វិញហើយ។
សរុបទាំងអស់ អត្រានៃការលក់ស្មាតហ្វូន នៅប្រទេសចិន បានធ្លាក់ចុះត្រឹម 97.9 លាន ក្នុងត្រីមានទី 2 ឆ្នាំនេះ។ តែបើយើងងាកមកលើ ចំនួននាំចេញសរុបសម្រាប់ កន្លះឆ្នាំ 2019 វិញ ឃើញថាវាថយចុះ 5.4% ដែលប្រហែលជា 180 លានគ្រឿង៕