មនុស្ស ៥៧នាក់បានស្លាប់ និងច្រើនជាង ១៨,០០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររលកកម្ដៅក្ដៅក្នុងប្រទេសជប៉ុន

(ជប៉ុន)៖ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបានឱ្យដឹងថា តួលេខប្រចាំសប្តាហ៍នៃអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនេះ គឺខ្ពស់បំផុតលំដាប់ ទី២ ចាប់តាំងពីមានតួលេខខ្ពស់បំផុតក្នុង ឆ្នាំ២០០៨។

ដោយមានមនុស្សចំនួន ៥៧នាក់ បានស្លាប់ ដោយសារបញ្ហាវេជ្ជសាស្ត្រដែលទាក់ទងនឹងកម្តៅនៅក្នុងប្រទេសជប៉ុន គិតចាប់តាំងពីថ្ងៃ ទី២៩ ខែកក្កដា ។ ចំណែកចំនួនអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិញ មានចំនួនច្រើនជាងបីដងធៀបនឹងសប្តាហ៍មុន ដែលមានពីចំនួន ៥,៦៦៤នាក់ ទៅ ១៨,៣៤៧នាក់ ។

ក្នុងចំណោមមនុស្ស ១៨,៣៤៧នាក់ មាន ៧២៩នាក់ មានរោគសញ្ញាធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលរយៈពេលជាង ៣សប្តាហ៍ ខណៈអ្នកជំងឺ ៦,៥៤៨នាក់ មានបញ្ហាមធ្យម ដែលត្រូវការរយៈពេលខ្លីក្នុងការសម្រាកព្យាបាល។ អ្នកដែលមានអាយុ ៦៥ឆ្នាំ ឡើងទៅមានចំនួន ៥៤.៣ភាគរយ នៃចំនួនសរុប។ ទីក្រុងតូក្យូមានការបញ្ជូនមនុស្សទៅមន្ទីរពេទ្យច្រើនបំផុតចំនួន ១,៨៥៧នាក់ បន្ទាប់មកគឺខេត្ត Aichi ដែលមានចំនួន ១,៣៤២នាក់ និង ១,៣០៧នាក់ នៅក្នុងខេត្ត Saitama ។ ទីភ្នាក់ងារនេះបាននិយាយថា សម្ពាធខ្ពស់លើប្រជុំកោះជប៉ុនបានធ្វើឱ្យមានរលកកម្តៅក្ដៅខ្លាំង ហើយពួកគេក៏បានណែនាំប្រជាជនឱ្យរក្សាជាតិទឹកក្នុងខ្លួន និងស្ថិតនៅក្នុងតំបន់ត្រជាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds