លោក យ៉ែម បុញ្ញារិទ្ធ ៖ EU បានផ្តល់ EBA ដោយមិនយកពន្ធពីខ្មែរ ប៉ុន្តែទំនិញអឺរ៉ុបនាំមកខ្មែរគេសុខចិត្តបង់ពន្ធឱ្យ ព្រោះគេចង់ជួយខ្មែរ

សហភាពអឺរ៉ុបបានផ្ដល់ការអនុគ្រោះពន្ធ​ EBA ដោយមិនយកពន្ធពីខ្មែរ ប៉ុន្តែទំនិញរបស់អឺរ៉ុបនាំមកខ្មែរគេសុខចិត្តបង់ពន្ធឱ្យខ្មែរ ព្រោះគេមានបំណងចង់ជួយខ្មែរ ឱ្យមានការងារធ្វេី​ និងកសាងស្ដារសេដ្ឋកិច្ចប្រទេសជាតិយេីងឡេីងវិញ។ នេះជាការលើកឡើងរបស់លោក យ៉ែម បុញ្ញារិទ្ធ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង។

អតីអ្នកនាំពាក្យបក្សប្រឆាំង សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី៧ ខែសីហាថា  យើងត្រូវរួមគ្នាដោះស្រាយបញ្ហា​ ដេីម្បីរក្សា​ EBA ដែលជាផលប្រយោជន៍សម្រាប់ខ្មែរ។ យេីងរក្សារបស់ដែលមាន​ ហេីយខិតខំស្វែងរកបន្ថែមទៀតដេីម្បីពង្រឹង​ និងពង្រីកកម្លាំងជាតិទៅមុខទៀត​ ពោលគឺការផ្លាស់ប្តូរជាវិជ្ជមាន​ ឱ្យមានការរីកចម្រើនបន្តបន្ថែមទៀតលើគ្រប់វិស័យ​ មានការងារបន្ថែមទៀតនាំមកនូវការកាត់បន្ថយភាពក្រីក្រ…

លោកបន្ថែមថា ថ្នាក់ដឹកនាំរបស់ប្រទេសនីមួយៗ​ តែងតែព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច​ សង្គម​ នយោបាយ​ ដេីម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ​ និងប្រទេសជាតិរបស់គេ។ គេព្យាយាមរក្សាស្ថិរភាព​ ឯកភាពជាតិ​ កិច្ចសហប្រតិបត្តិការអន្តរជាតិ​ល្អ ទាក់ទាញវិនិយោគទុន​ បង្កេីតការងារ​ ។ល។ ហេីយគេព្យាយាមសុំ​ FTA​ ពីសហភាពអឺរ៉ុប​ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសពីរមិនយកពន្ធគ្នាទៅវិញទៅមក៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds