កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌូនេស៊ី​ ត្រូវបានធ្លាក់​ចុះ​

(ឥណ្ឌូនេស៊ី)៖អត្រា​កំណើន​សេដ្ឋកិច្ច​​ប្រចាំ​ត្រីមាស​​ទាប​បំផុត​​ ក្នុង​រយៈពេល ​២ ​ឆ្នាំ​​ ខណៈ​​​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក ​និង​ចិន​។​

កំណើន​សេដ្ឋកិច្ច​​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​ ៥,០៥ ​ភាគរយ ​ក្នុង​អំឡុង​ខែ ​មេសា ​ដល់​ខែ ​មិថុនា ​ដោយសារ​តែ​ការ​នាំចេញ​ និង​ការ​វិនិយោគ​បាន​ធ្លាក់​ចុះ​។ ​ចំនួន​នោះ​បាន​ធ្លាក់​ចុះ​​ពី​កំណើន ​៥,​២៧ ​ភាគរយ​ ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។​

ប្រទេស ​ឥណ្ឌូនេស៊ី ​កំពុង​ជម្នះ​នឹង​តម្លៃ​​​ទំនិញ​ប្រើប្រាស់​សំខាន់ៗ​ដែល​កំពុង​ធ្លាក់​ចុះ​​ ដូច​ជា​ធ្យូង​ថ្ម ​និង​ប្រេង​ដូង​ ដោយសារ​តែ​សេដ្ឋកិច្ច​ពិភព​លោក​រអាក់​រអួល​ ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​​ដែល​កាន់​តែ​ខ្លាំង​ឡើង​របស់​លោក​​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​ជាមួយ​ប្រទេស ​ចិន​។​

លោក Suhariyanto ​ប្រធាន​ទីភ្នាក់ងារ​ស្ថិតិ ​បាន​ថ្លែង​ថា​៖ «​បញ្ហា​ប្រឈម​ដែល​​យើង​កំពុង​ជួប​ប្រទះ​ មិន​ងាយ​ស្រួល​​ក្នុង​ការ​យក​ឈ្នះ​នោះ​ទេ​ ដោយសារ​​តែ​ការ​ធ្លាក់​ចុះ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភព​លោក​»។​

កំណើន​សេដ្ឋកិច្ច​ដែល​កាន់​តែ​ខ្សោយ​នេះ ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ថ្មីៗ​ដល់​​​ប្រធានាធិបតី​​ប្រទេស ​ឥណ្ឌូនេស៊ី ចូកូ ​វីដូដូ​ ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ដើម​ឆ្នាំ​នេះ​ ភាគ​ច្រើន​លើ​ការ​ដេញ​ថ្លៃ​ដែល​ជំរុញ​ដោយ​ហេដ្ឋា​រចនាស​ម្ព័ន្ធ​របស់​លោក ដើម្បី​ជំរុញ​សេដ្ឋកិច្ច​។​

ក្រុម​អ្នក​វិភាគ​​ឲ្យ​ដឹង​ថា​ ប៉ុន្តែ​លោក​បាន​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​តាម​ទិសដៅ ​៧ ភាគរយ ដែល​សន្យា​ ក្នុង​​អំឡុង​អាណត្តិ​ដំបូង​របស់​លោក​ និង​​ជម្នះ​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ចេញ​ពី​កម្រិត​បច្ចុប្បន្ន​របស់​ខ្លួន​។​

Oxford Economics ​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​លំនៅឋាន​ បាន​ឲ្យ​ដឹង​នៅ​ ក្នុង​របាយការណ៍​មួយ​ថា៖ «​សូចនាករ​​ប្រចាំ​ខែ​បង្ហាញ​សញ្ញា​នៃ​តម្រូវ​ការ​​ក្នុង​​ស្រុក​ជា​មធ្យម​ និង​ប្រឈម​នឹង​ស្ថានការណ៍​នៃ​ការ​​កើន​ឡើង​ជា​ថ្មី​ដោយសារ​​តែ​​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស ចិន ដែល​ចក្ខុវិស័យ​សម្រាប់​​ការ​នាំចេញ​របស់​ប្រទេស ​ឥណ្ឌូនេស៊ី​ នៅ​តែ​មិន​ច្បាស់​​លាស់​»​។​

កាល​ពី​ខែ​មុន​ ប្រទេស ​ឥណ្ឌូនេស៊ី​ បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជា​លើក​ដំបូង​ ក្នុង​រយៈពេល​ជិត ​២ ​ឆ្នាំ ក្នុង​គោល​បំណង​​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​សកម្ម​ឡើង​៕

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds