បុរសម្នាក់ជិះក្តារស្គីលើអាកាសហោះឆ្លងសមុទ្រដ៏វែងបានយ៉ាងជោគជ័យ

បើយោងតាមប្រភពព័ត៌មានបរទេសបានឱ្យដឹងថា ថ្មីៗនេះបុរសជនជាតិបារាំងម្នាក់បានជិះក្តារស្គីលើអាកាស (jet-powered hoverboard) ដែលគាត់ជាអ្នកបង្កើតដោយខ្លួន​ឯងជិះឆ្លងកាត់សមុទ្របែងចែកព្រំដែនអង់គ្លេស-បារាំង (English Channel) បានយ៉ាងជោគជ័យ បន្ទាប់ពីការប៉ុនប៉ងលើកដំបូងរបស់គាត់ត្រូវបានបរាជ័យកាលពី ១០ថ្ងៃមុន។ អ្នកបង្កើតក្ដារស្គីហោះមួយនេះមានឈ្មោះថា Franky Zapata ជាអតីតជើងឯកជិះស្គីអាកាស មានអាយុ ៤០ឆ្នាំ។ គាត់បានហោះជាមួយនឹងឧបករណ៍នេះចេញពី Sangatte ឆ្នេរភាគខាងជើងនៃប្រទេសបារាំង ទៅកាន់ St. Margaret’s Bay នៃទីក្រុង Dover ដែលជាឆ្នេរភាគខាងត្បូងរបស់ចក្រភពអង់គ្លេស។ ហើយការហោះនេះ គឺជាការអបអរគម្រប់ខួប ១១០ឆ្នាំ នៃការឆ្លងកាត់រង្វះទឹករវាងប្រទេសទាំងពីរជាលើកដំបូងដោយយន្ដហោះផងដែរ។

លោក Franky Zapata ត្រូវបានគេឱ្យដឹងថា បានចំណាយពេលរាប់ឆ្នាំក្នុងការបង្កើតឧបករណ៍នេះឡើង ហើយកា្ដរហោះរបស់គាត់អាចហោះក្នុងល្បឿនពី ១៦០-១៧០គីឡូម៉ែត្រ/ម៉ោង ទៀតផង។ នៅក្នុងការធ្វើតេស្ដនេះ គាត់បានចេញដំណើរពីម៉ោង ៨ និង ១៧នាទីព្រឹក ជាមួយនឹងចម្ងាយ ៣៥គីឡូម៉ែត្រ ពីឆ្នេររបស់ប្រទេសបារាំង ទៅកាន់ប្រទេសអង់គ្លេសនេះ។ ដោយអមជាមួយនឹងឧទ្ធម្ភាគចក្រចំនួន ៣ គាត់បានចេញដំណើរពីព្រឹកព្រលឹម និងចុះចតនៅឆកសមុទ្រ picturesque ក្រោយហោះបាន ២២នាទី ខណៈមានអ្នកសារព័ត៌មានជាច្រើនទន្ទឹងរង់ចាំគាត់នៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds