កម្ពុជា នឹង​ទទួល​ដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតី​ស្រីលង្ការ

លោក Maithripala Sirisena ប្រធានាធិបតីនៃ​សាធារណរដ្ឋ​សង្គម​និយម​ប្រជាធិបតេយ្យ​ស្រីលង្ការ គ្រោងនឹង​អញ្ជើញ​មកបំពេញទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៤ថ្ងៃ គឺចាប់ពី​ថ្ងៃទី៧-១០ ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខ​នេះ។

លោក Maithripala Sirisena នឹង​អញ្ជើញ​មកដល់​កម្ពុជា នៅ​រសៀល​ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ​២០១៩។ ហើយនៅព្រឹក​ថ្ងៃទី០៨ ខែ​សីហា ព្រះរាជ​បដិសណ្ឋាកិច្ចផ្លូវការ​នៅក្នុង​ព្រះបរមរាជវាំង បន្ទាប់មក​ប្រធានាធិបតី​ស្រីលង្កា នឹងព្រះរាជ​សវនាការ​ជាមួយព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាកច្រកម្ពុជា។ បន្ទាប់ពី​ជំនួប​ចប់ ប្រធានាធិបតី​ស្រីលង្ការ អញ្ជើញ​ដាក់​កម្រង​ផ្កាគោរពវិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និងថ្វាយ​កម្រង​ផ្កាគោរព​វិញ្ញាណក្ខន្ធ​ព្រះបរមរូប ព្រះ​បរមរតន​កោដ្ឋ។

នៅ​រសៀលថ្ងៃទី០៨ ខែ​សីហា ប្រធានាធិបតី​ស្រីលង្ការ ជួបសម្តែង​ការគួរសម និងពិភាក្សា​ការងារ​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅវិមាន​សន្តិភាព។ ប្រធានាធិបតី​ស្រីលង្កា នឹងអញ្ជើញ​ទៅទស្សនា​នៅខេត្តសៀមរាប។ នៅថ្ងៃទី១០ ខែសីហា លោក Maithripala Sirisenaនឹង​អញ្ជើញ​ដាំដើមឈើ​តំណាង​ប្រទេស​ស្រីលង្ការ នៅមជ្ឈមណ្ឌល​វិបស្សនា​ភ្នំឧត្តុង្គ ខេត្ត​កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open