លោក សុខ ឥសាន ការប្រកាសឈ្នះរហូតរបស់ សម រង្ស៊ីក្លាយជាអ្នកទោសរត់ចោលស្រុក

ភ្នំពេញ៖ «ការឈ្នះរបស់ទណ្ឌិតរត់ចោលស្រុក គ្រាន់តែបានកើនសំឡេងបន្តិចៗ តែមិនបានកាន់អំណាច ទណ្ឌិតនៅតែស្រែកថាឈ្នះ។ ឈ្នះតាំងពីធ្វើប្រធានបក្ស រហូតមក អស់តួនាទីជាប្រធាន អ់ស់ពីសមាជិកបក្ស ឈ្នះតាំងពីនៅក្នុងប្រទេសរហូត ដល់រត់ចោលស្រុក ឈ្នះតាំងពីនៅជាពលរដ្ឋធម្មតា មកអស់សិទ្ធិជាពលរដ្ឋក្លាយទៅជាអ្នកទោស ដែលកំពុងត្រូវតាមចាប់ខ្លួនដាក់គុក។ អត់ហ៊ានចូលស្រុកនៅតែឈ្នះ ៗដដែល»។ នេះជាការលើកឡើងរបស់លោក សុខ ឥសាន មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន បានឲ្យដឹងតាម ប្រព័ន្ធអេឡិកត្រូនិចតេឡេក្រាមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ថា គោលដៅរបស់មេឧទ្ទាមក្រៅច្បាប់គឺផ្លាស់ប្តូររបបមិនមាន បោះឆ្នោតទេ ដោយប្រើកងកម្លាំងផ្តួលរំលំហើយប្រកាស របបថ្មីរបបសាធារណរដ្ឋនិយម ដែលរដ្ឋធម្មនុញ្ញហាមឃាត់ដាច់ខាត ។

លោកបន្តថា ទោះបីជាអតីតមេបក្សប្រឆាំងខិតខំប្រកាស យ៉ាងណាសម្តេចតេជោទទួលខុសត្រូវក្នុងការដឹកនាំប្រទេសកម្ពុជាការពារឯករាជ្យអធិបតេយ្យភាពជាតិការពារបូរណភាព ទឹកដីកម្ពុជា ការពារថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសុវត្ថិភាពសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសមានការរីកម្រើន កែប្រែជីវភាពនៅរបស់ប្រជាជនកម្ពុជា កម្មករនិយោជិត កងកម្លាំងប្រដាប់អាវុធ ។

លោក សុខ ឥសាន ក៏បានចំអកពីការចង់ផ្លាស់ប្តូររបស់អតីតមេបក្សប្រឆាំងថា ប្រជាជនកម្ពុជាចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានគឺប្រជាជនកម្ពុជាចង់ឲ្យប្រទេស មានការរីកចម្រើនលើគ្រប់វិស័យឲ្យប្រទេសកម្ពុជាក្លាយពីមានចំណូលមធ្យមកម្រិតទាបទៅជាមានចំណូលមធ្យមកម្រិតមធ្យមនាពេលខាងមុខ ឆាប់ៗនេះ ក្រោមការដឹកនាំរប ស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រធាន និងជានាយករដ្ឋមន្រ្តី៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds