បន្លំខ្លួនជាអ្នកសារព័ត៌មានអាជីព! ដេីរលួច​និងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ

(បាត់ដំបង)៖ កាលពីរសៀលថ្ងៃ​សៅរ៍​ ០៣កេីត​ខែ​ ស្រាពណ៌​ ឆ្នាំកុរឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី​០៣​ ខែ​សីហា​ ឆ្នាំ​២០១៩​ បុរសម្នាក់បានធ្វេីសកម្មភាព ​(ឆក់) យក​ប្រាក់ពីក្នុងចំណោមមនុស្សម្នា​ជា​ម្ចាស់ទ្រព្យ​ ស្ថិតនៅចំណុចភូមិវត្តគរ​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ។ បុរសដែលមានឈ្មោះ​ ក្នុងកំណត់ហេតុសាកសួរបំភ្លឺដោយនគរបាលការិយាល័យ​ព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានបង្ហាញថា​ ខ្លួនមានឈ្មោះ​ សេង អ៊ុយ ភេទប្រុស អាយុ ២៧​ ឆ្នាំមានទីលំនៅ ភូមិ​ ចំការឫស្សី សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ។ ក្នុងចម្លេីយ​របស់ខ្លួនបុរសឈ្មោះ សេង​ អ៊ុយ​ បានសារភាពថា​ ក្នុងដំណេីររបស់ខ្លួននាថ្ងៃកេីតហេតុនេះគឺខ្លួន​ដេីរ (​លួចឬឆក់) ទ្រព្យសម្បត្តិអ្នកដទៃណា ដែល​ខ្លួនបានប្រទះឃេីញថា​ មានឱកាសលួចឬឆក់គឺខ្លួនធ្វេីភ្លាម​។

លុះដេីរដល់ចំណុចកេីតហេតុខាងលេីបានឃេីញគេកំពុងអង្គុយរាប់ប្រាក់នៅ​មុខផ្ទះ​ ខ្លួនក៏កេីតចេតនាចូលទៅលួច​ប្រាក់នោះ​ ប៉ុន្តែដោយសារម្ចាស់ប្រាក់នៅទីនោះខ្លួន​ មិនអាចលួចយកបាន​ ខ្លួនបានប្តូរចេតនា ​(លួច)​ នោះចោលទៅយកចេតនាថ្មីគឺ ឆក់យកប្រាក់នោះវិញ​ បន្ទាប់ពីឆក់យកប្រាក់នោះបានហេីយខ្លួន​ព្យាយាមរត់គេចខ្លួនពីទីកន្លែងកេីតហេតុ​ ប៉ុន្តែក្នុង​ពេលឆក់នោះជនរងគ្រោះជាម្ចាស់ទ្រព្យឃេីញ​ទាន់​ បានដេញតាមក្នុងពេលនោះ។ ដោយឃេីញស្ថានភាពផ្អេីលឆោឡោពីជនរងគ្រោះជនសង្ស័យរូបនេះបានទាញយកដំបងដែកជ្រុង​វាយទៅលេីជនរងគ្រោះ ដេីម្បីរំដោះខ្លួនពីទីកន្លែងកេីតហេតុ​ ។ ដោយបានការជួយអន្តរាគមន៍​ពីប្រជាពលរដ្ឋ​និងសមត្ថកិច្ចនៅជិតនោះ​ ជនសង័្សយរូប​នេះរួមទាំងវត្ថុតាងមានប្រាក់រៀលចំនួន៣០​០,០​០០រៀល(សាមសិបម៉ឺនរៀល)​ ដំបងដែកជ្រុងត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋា​នន​គរបាលខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចនគរបាលបុរសឈ្មោះ​ សេង​ អ៊ុយ​ បានបញ្ជាក់ថា​ ខ្លួនជាអ្នក​សារព័ត៌មាន​ អាជីព​ ហេីយនៅជាប់ខ្លួនបស់គាត់មានប័ណ្ណអ្នកសារព័ត៌មានចំនួន០២បណ័្ណ​ ដែលក្នុងប័ណ្ណទាំងពីរនោះគឺ៖អ្នក (សារព័ត៌មានលេីកស្ទួយសង្គមជាតិ)៖

១-ប័ណ្ណសារព័ត៌មានឈ្មោះ​សេង​ អេីយ​ ឆ្នាំកំណេីត​ ២២-១២-១៩៩៣​ មានលេខ​សម្គាល់​No12 កាល​បរិច្ឆេទផ្តល់ប័ណ្ណ​ 7/7/2019 ផុតកំណត់ប្រេី​7/12/2019​(​ មានបិទរូបថត​ របស់ជនសង័្សយ​រូបនេះ) មានលេខទូរស័ព្ទ​ 015 329 627 និងលេខ​ 016 522 548

២-ប័ណ្ណសារព័ត៌មានឈ្មោះ​ ប៊ូ​ រដ្ឋសំណាង​ ​ ឆ្នាំកំណេីត​ ០១-០១-១៩៨៥​ មានលេខសម្គាល់​No2​17 កាល​បរិច្ឆេទផ្តល់ប័ណ្ណ​ 7/7/2019 ផុតកំណត់ប្រេី​7/12/2019​(​ មានបិទរូបថត​ របស់ជន​សង័្សយ​រូបនេះ)មានលេខទូរស័ព្ទ​ 015 329 627 និងលេខ​ 016 522 548

អ្វីដែលជាការកត់សម្គាល់នោះគឺ (រូបថត)ជន​ស័ង្សយស្ថិតនៅលេីប័ណ្ណសារព័ត៌មានចំនួន០២​ ដែលមានឈ្មោះ​ ផ្សេងគ្នា​ ឆ្នាំកំណេីតផ្សេងគ្នា​ ឯកាលបរិច្ឆេទផ្តល់ និងផុតសុពលភាពប្រេីប្រាស់ជាពេលវេលាតែមួយ ។

ចំពោះការអះអាងរបស់ជនសង័្សយដោយភ្ជាប់ជាមួយប័ណ្ណសារព័ត៌មានផងនោះជាការពិតឬមិនពិតយ៉ាងណានោះ​ ជារឿងមួយប៉ុន្តែយ៉ាងណាក៏​ដោយជនសង័ង្សយរូបនេះត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់​ការ​តាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds