ខ្លាំងមែន!!កេនយ៉ាអាចប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបំលែងទឹកសមុទ្រឲ្យក្លាយជាទឹកសាបបាន

គម្រោងអភិវឌ្ឍន៍ឧបករណ៍សម្រាប់បំលែងទឹកប្រៃ ឬទឹកសមុទ្រឲ្យក្លាយទៅជាទឹកសាបសម្រាប់ប្រើប្រាស់ ត្រូវបានគេចាប់ផ្ដើមយូរណាស់មកហើយ តែហាក់មិនទាន់ទទួលបានជោគជ័យគួរឲ្យគត់សម្គាល់សោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BUSINESSINSIDER បានឲ្យដឹងថា កាលពីពេលថ្មីៗនេះគេអាចប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (sola-power) ដើម្បីបំលែងទឹកសមុទ្រឲ្យក្លាយជាទឹកសាបសម្រាប់ប្រើប្រាស់បាននៅក្នុងប្រទេសកេនយ៉ា។ ប្រភពដដែលបន្តថា ឧបករណ៍សម្រាប់បំលែងទឹកសាបដើរដោយថាមពលអគ្គិសនីនេះត្រូវបានគេហៅថា GivePower ហើយវាអាចបង្កើតទឹកសាបបានប្រមាណជា ៧៥,០០០ លីត្រក្នុងមួយថ្ងៃ និងអាចប្រើប្រាស់គ្រប់គ្រាន់សម្រាប់មនុស្សចំនួន ២៥,០០០ នាក់។

ដ្បិតតែបរិមាណទឹកនេះនៅមិនទាន់ច្រើនក៏ពិតមែន តែវាជាចំណែកមួយជួយកាត់បន្ថយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលមួយចំនួនផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានតំបន់ជាច្រើននៅក្នុងពិភពលោកដូចជា តំបន់ខ្លះនៃប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និង ចិន កំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ជាខ្លាំង ហើយគេបានព្យាការណ៍ថានៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះបញ្ហានេះនឹងបន្តកើតមានច្រើនឡើងៗនៅជុំវិញពិភពលោកផងដែរ៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds