ថៃ គ្រោងបន្ដទិញមីស៊ីលលឿនជាងសំឡេង ដែលដែលផលិតដោយរុស្សី-ឥណ្ឌា

(ឥណ្ឌា)៖តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌា The Hindu នៅថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩ បានឲ្យដឹងថាថៃ ទំនង​អាចក្លាយ​ជា​ប្រទេស​ដំបូងគេ​ទិញ​មីស៊ីល​លឿន​ជាង​សំឡេង​ BrahMos ដែល​អភិវឌ្ឍ​រួមគ្នា​ដោយ​រុស្ស៊ី និង​ឥណ្ឌា។ 

សារព័ត៌មាន​នេះ បាន​ដកស្រង់​សម្តី​ប្រភព​ក្រសួងការពារ​ជាតិ​​ឥណ្ឌា​ឱ្យដឹង​​​ថា ការ​ចរចារវាង​ភាគី​ទាំង២ កំពុងតែបន្ត​ធ្វើឡើង ប៉ុន្តែ​កិច្ចព្រមព្រៀងនឹង​មិនធ្វើឡើង​ក្នុងឆ្នាំនេះ​ទេ ពោលគឺ​អាចនឹង​ឆ្នាំក្រោយ។

ប្រភព​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ភាគី​ទាំង២ បាន​បើក​កិច្ច​ពិភាក្សា​អំពី​ការ​ទិញ​មីស៊ីល​នេះ ដែលត្រូវ​បាន​គេប្រសិទ្ធនាម​ថា ជា​មីស៊ីល​លឿន​បំផុត​ក្នុង​ពិភពលោក កាលពី​ខែធ្នូ ឆ្នាំ​២០១៨កន្លងទៅ បន្ទាប់ពី​មាន​ដំណើរ​ទស្សនកិច្ច​របស់​មេបញ្ជាការ​កងទ័ព​ជើងទឹក​ថៃ ទៅកាន់​ប្រទេស​ឥណ្ឌា»។

កាលពី​ខែ​ឧសភា​កន្លង​ទៅ មន្រ្តី​ឥណ្ឌា​មួយ​រូប​បាន​អះអាង​ថា ប្រទេស​អាស៊ាន​ជាច្រើន និង​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា បាន​បង្ហាញ​ការចាប់​អារម្មណ៍​លើ​មីស៊ីល​ BrahMos ក្នុងក្តី​សង្ឃឹម​ថា នឹង​អាច​លក់មីស៊ីល​នេះ​ជា​លើកដំបូង៕

ប្រភព៖ The Hindu

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds