ព្រះតេជគុណ តាក់ ស៊ី ប្រកាសលាចាកសិក្ខាបទវិញ ព្រោះសុខភាពទ្រុតទ្រោមខ្លាំង អាការទឹកនោមផ្អែមធ្វើទុក្ខ
កាលពីប៉ុន្មានខែមុននេះ អតីតតារាកំប្លែង តាក់ស៊ី បានសាងផ្នួសចូលបម្រើក្នុងព្រះពុទ្ធសាសនា នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នៅមុននេះបន្តិច ព្រះតេជគុណ តាក់ ស៊ី បានធ្វើការប្រកាសជាសាធារណៈថា ព្រះតេជគុណនឹងលាចាកសិក្ខាបទវិញ ដោយសារសុខភាពរបស់ព្រះតេជគុណចុះខ្សោយទ្រុតទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះតេជគុណ តាក់ ស៊ី បានមានសង្ឃដិកាថា នៅអំឡុង៧-១០ថ្ងៃចុងក្រោយនេះ អាការសុខភាពរបស់ព្រះតេជគុណទ្រុងទ្រោមយ៉ាងខ្លាំង ដោយសារតែមិនអាចទ្រទ្រង់ និងមិនអាចបន្តទៅទៀតបាន ដូច្នេះព្រះតេជគុណ តាក់ ស៊ី ក៏បានសម្រេចលាចាកសិក្ខាបទតែម្តង ដើម្បីថែទាំសុខភាព។
ព្រះតេជគុណ តាក់ ស៊ី មានសង្ឃដិកាទៀតថា ដំបូងឡើយដោយសារមិនបានដឹងពីវិន័យសង្ឃច្បាស់ (គឺមិនអាចឆាន់អាហារពេលល្ងាចបាន) គាប់ជួនព្រះតេជគុណមានសុខភាពមិនល្អប្រសើរ ហើយថែមទាំងមិនអាចឆាន់អាហារពេលល្ងាចផងនោះ ទើបធ្វើឲ្យអាការជំងឺទឹកនោមផ្អែមរបស់ព្រះតេជគុណកាន់តែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយ។ ព្រះតេជគុណ តាក់ ស៊ី មានសង្ឃដិកាបញ្ជាក់ទៀតថា ទោះបីលាចាកសិក្ខាបទក៏ពិតមែន ប៉ុន្តែព្រះតេជគុណនៅតែបន្តធ្វើបុណ្យរហូត ក្រោយពេលមានសុខភាពល្អប្រសើរវិញ ហើយការលាចាកសិក្ខាបទនេះនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃច័ន្ទខាងមុខនេះ។
បើយោងតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុក Nov Reth បានឲ្យដឹងថា “រយៈពេលជិតមួយអាទិត្យហើយ អាការៈរបស់លោកម្ចាស់ តាក់ ស៊ី ហាក់ដូចជាធ្ងន់ធ្ងរឡើងៗទៅហើយ ពីមួយថ្ងៃទៅមួយ មិនជាបានធូស្បើយសោះ មិនដឹងថាលោកអាចទប់ជាមួយនិងអាការៈបែបនេះបានតរទៅទៀតឬអត់ទេ តែបើយ៉ាងនេះ អាត្មាមានការព្រួយចំពោះលោកខ្លាំងណាស់ មិនជួយអ្វីបានទេបានតែត្រឹមអាណិតប៉ុណ្ណោះ”៕
02/08/2019 ជួយ Share ម្នាក់មួយផង អាត្មានិងប្រាប់ពីរឿងរ៉ាវលោកម្ចាស់ តាក់ ស៊ី ដែលកំពុងប្រឈមនឹងការ:ជំងឺធ្ងន់ធ្ងរ មិនដឹងត្រូវបន្ដរ ឬ លាចាកសិក្ខាបទនោះទេ តោះចង់ដឹងស្ដាប់សង្ឃដិការលោកទាំងអស់គ្នា ។
Posted by Nov Reth on Friday, August 2, 2019