ល្បិចថ្មីគួរប្រយ័ត្ន! មានគេសុំខ្ចី គណនីធនាគារ ឬ កាត ATM មិនមែនចេះតែឲ្យទេណា ប្រយ័ត្ននាំទុក្ខដល់ខ្លួន
សូមប្រុងប្រយ័ត្ន និងថ្លឹងថ្លែងអោយបានច្បាស់ មុននឹងឲ្យ គណនីធនាគារ ឬកាត ATM របស់អ្នក ទៅអ្នកដទៃខ្ចី ព្រោះថា គណនីធនាគាររបស់អ្នក អាចនឹងត្រូវគេប្រើប្រាស់ដើម្បីទទួលលុយវេរមកពីបរទេស ដែលលុយទាំងនោះ ជានិច្ចកាល គឺជាលុយបាន មកពីបទល្មើស ណាមួយ ដូចជាឆបោក ឬ ជំរិតប្រាក់ ។ល។
ក្រុមជនល្មើស តែងតែវេរលុយចូលក្នុងគណនីអ្នក ហើយឲ្យអ្នកទៅដកលុយពីធនាគារ ឬអ្នកផ្សេងប្រើកាត ATM របស់អ្នកទៅដកលុយនោះភ្លាមៗ ក្រោយលុយវេរចូល ជាថ្នូរសម្រាប់សកម្មភាពទាំងនេះ ក្រុមជនល្មើសតែង ឲ្យលុយកុំមីស្យុងមួយចំនួន ដល់ម្ចាស់គណនី ផងដែរ។ សកម្មភាពខាងលើនេះ អ្នកនឹងក្លាយ ទៅជាអ្នកចូលរួមប្រព្រឹត្តបទល្មើសឆបោក ឬជំរិតប្រាក់ ឬ ប្រព្រឹត្តបទល្មើស សម្អាតសាច់ប្រាក់ ដោយមិនដឹងខ្លួន ហើយអាចធ្វើអោយអ្នក ប្រឈមមុខនឹងការជាប់ពន្ធនាគារផងដែរ ៕