គ្រាន់តែបទ «អាចារតែថេះ» ចេញមកភ្លាមគេថាលោក G-Devith ចម្លងពីថៃ (មានវីដេអូ)

ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រតារារ៉េបលោក ​G-Devith កំពុងប៉ះទង្គិចគ្នា ក្នុងការបញ្ចេញមតិ ចំពោះចម្រៀងដែលទើបតែបញ្ចេញគឺបទ «អាចារតែថេះ» ថាបានចម្លងពីថៃគឺបទក្នុងរឿង ព្រះតេជគុណជេស 5G

យ៉ាងណារឿងចម្លង មិនចម្លង យើងអាចនិយាយគ្នាបាន ដោយលើកហេតុផលរៀងៗខ្លួន ប៉ុន្តែមិនគួរដល់ថ្នាក់ជេរគ្នានោះទេ។

ជួនកាលបើយើងមិនពេញចិត្តនរណាម្នាក់ មិនបាច់ចូលមើល ឫទៅរវល់ជាមួយឡើយ គឺចប់រឿងហើយ កុំចាំបាច់ទៅទើសពួកគាត់ធ្វើអ្វី។ គាត់ចម្លង មិនចម្លងជារឿងគាត់ បើអ្នកគិតថាគាត់មិនល្អ ការចម្លងប៉ះពាល់ ឫអ្វីមួយ ក៏ឈប់រវល់ឈប់គាំទ្រទៅ ព្រោះវាជាសិទ្ធិយើង។

ដូច្នេះកុំដោយសារតែបទរបស់តារារ៉េបខាងលើនេះ យើងបែរជាមើលមុខគ្នាមិនត្រូវ ទាំងដែលលោក G-Devith មិនបានអោយពួកយើងឈ្លោះគ្នាដើម្បីលោកឡើយ ហើយតាមមើល G-Devith  មិនសប្បាយចិត្តដែលយើងបញ្ចេញមតិឈ្លោះគ្នា ក្នុងផុសគាត់ដែរ៕

វីដេអូបទ G-Devith

វីដេអូបទថៃ

អត្ថបទ : កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds