កំពូលតារាកូរ៉េទាំង ១០ ដែលមានទ្រព្យច្រើនបំផុតនៅក្នុងតារាង ហើយចំណាត់ថ្នាក់ទី១ លុយច្រើនកប់
បើយោងតាមស្ថិតិចុងក្រោយនៃទំព័រ E! Online ដែលខាងក្រោមនេះជាតារាកំពូលៗទាំង 10 ដែលមានទ្រព្យច្រើនបំផុតក្នុងចម្រៀងកូរ៉េ។ ជាពិសេសគឺ Choi Si Won, BoA … គឺជាមានមុខនៅក្នុងបញ្ជីជាមួយនឹងទ្រព្យសម្បត្តិដ៏ច្រើនមហាសាល ប៉ុន្តែតំណែងគួរឱ្យភ្ញាក់ផ្អើលបំផុតគឺលេខ 1 ។
#10. Taeyang បច្ចុប្បន្នមានទ្រព្យសម្បត្តិចំនួន 13,7 លានដុល្លារ រួមបញ្ចូលទុកអចល័ត។ ដោយសារមានសមត្ថភាពរាំដ៏ប៉ិនប្រសប់ និងសម្លេងពោរពេញដោយមនោសញ្ចេតនា Taeyang គឺជាតារាមួយក្នុងចំណោមតារាដែលមានទេពកោសល្យបំផុតនៅក្នុងពិភពកម្សាន្តរបស់កូរ៉េ។ បច្ចុប្បន្នតារាចម្រៀងរូបនេះស្ថិតនៅក្នុងជួរកងទ័ព។
#9. តារាចម្រៀង និងតារាសម្តែងនាង Bae Suzy គឺជាអតីតសមាជិកក្រុម Miss A ។ នាងមានទ្រព្យសម្បត្តិប្រហែល 10 លានដុល្លាអាមេរិក និងជាប់ចំណាត់ថ្នាក់លេខ 9 នៅក្នុងតារាកំពូលៗទាំង10 នៅ Kbiz សព្វថ្ងៃនេះ។
#8. សមាជិកក្រុម SNSD Yoona មានទ្រព្យសម្បត្តិ 11 លានដុល្លារ។ ក្រៅពីក្លាយជាសិល្បការិនីដែលមានប្រជាប្រិយភាពបំផុតក្នុងឧស្សាហកម្មកម្សាន្តនាពេលបច្ចុប្បន្ននេះ និងមានការកេរ្ដិ៍ឈ្មោះល្បីល្បាយលើប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណជន ហើយ Yoona ក៏ជានិមិត្តរូបនៃកំពូលសម្រស់មួយក្នុងចំណោមកំពូលសម្រស់ផ្សេងទៀតដែរនៅក្នុងការកម្សាន្តរបស់កូរ៉េ និងនៅតែឈរជើងយ៉ាងរឹងមាំបន្ទាប់ពីការខិតខំប្រឹងប្រែងផ្នែកសិល្បៈអស់រយៈពេល 10 ឆ្នាំមក។
#7. ទ្រព្យសម្បត្តិរបស់ BoA ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន 14 លានដុល្លារជាលទ្ធផលនៃការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំនៅក្នុង showbiz ។ BoA ទើបតែត្រលប់ទៅឆាកតន្ត្រីជាមួយអាល់ប៊ុម “Woman” ។
#6. ទ្រព្យសម្បត្តិរបស់តារាចម្រៀង IU ប៉ាន់ប្រមាណថាមានចំនួន 15 លានដុល្លារ ជួយនាងឈរលំដាប់ថ្នាក់ទី 6 ។ ក្រៅពីការច្រៀង IU ក៏បានសម្ដែងក្នុងខ្សែភាពយន្តដែរ នាងបានចូលរួមក្នុងផលិតកម្មមួយចំនួនដូចជា “Dream High”, “Moon Lovers”, “Scarlet Heart Ryeo” ជាដើម។
#5. សមាជិកកំពូលទី5 គឺ Sandara Park ដែលមានប្រាក់ 16 លានដុល្លារ។ នាងបានឈ្នះប្រាក់តាមរយៈកម្មវិធីទូរទស្សន៍ សកម្មភាពផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកសម្លៀក បំពាក់គ្រឿងសំអាង… សម្រស់របស់តារាស្រីកូរ៉េរូបនេះ កំពុងមានមុខមាត់លើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនធំៗ ជាច្រើន។
#4. ទ្រព្យសម្បត្តិរបស់តារាសម្តែង Rain មានទឹកប្រាក់ប្រហែល 20 លានដុល្លារ។ តារាចម្រៀង និងសម្តែងប្រុស ដែលមានអ្នកគាំទ្រដ៏ធំនៅអាស៊ី បើទោះបីជាបានរៀបការរួចហើយ។ ចំណូលសំខាន់របស់ Rain គឺមកពីការច្រៀង និងការសម្ដែង។ លើសពីនេះទៀត គាត់និងប្រពន្ធរបស់គាត់ Kim Tae Hee ត្រូវបានគេស្គាល់ផងដែរថាជាអ្នកលក់អចលនទ្រព្យដែលមានលឿន។ ភរិយារបស់គាត់ – តារាសម្តែង Kim Tae Hee ក៏ជាតារាដែលមានទ្រព្យសម្បត្តិ និងស្រស់ស្អាតផងដែរ។
#3. អ្នកដឹកនាំក្រុមតន្ត្រី Big Bang លោក G Dragon បានជាប់ចំណាត់ថ្នាក់លេខ 3 ជាមួយ 21 លានដុល្លារអាមេរិក។ គាត់គឺជាតន្ត្រីករដែលមានទេពកោសល្យដែលមានប្រាក់ខែ ប្រចាំឆ្នាំរហូតដល់ 700,000 ដុល្លារ។ ក្រៅពីការច្រៀង និងការរក្សាសិទ្ធិ លោក G Dragon ជាម្ចាស់ម៉ាកសំលៀកបំពាក់ឯកជនមួយឈ្មោះ PeaceMinusOne ។ ផលិតផលរបស់ក្រុមហ៊ុន PeaceMinusOne មាននៅក្នុងទីផ្សារមួយចំនួន ប៉ុន្តែវាមានតម្លៃថ្លៃ ហើយត្រូវបានលក់ក្នុងរយៈពេលខ្លី។
#2. តារាសម្តែង Choi Si Won គឺជាម្ចាស់នៃទ្រព្យ ដែលការប៉ាន់ប្រមាណមានចំនួន 35 លានដុល្លារ។ មិនមានមនុស្សច្រើនដឹងថា Choi Si Won គឺជាកូនប្រុសតែមួយគត់នៃគ្រួសារមហាសេដ្ឋីនៅហៃឈីក។ ក្រៅពីធ្វើជាតារាចម្រៀង Choi Si Won ក៏បានចូលរួមក្នុងការសម្ដែង ហើយនៅឆ្នាំ 2015 គាត់បានចូលរួមក្នុង “Dragon Blade” ។ ថ្មីៗនេះ Choi Si Won មានអ្នកគាំទ្រច្រើនជាងគេនៅលើ Twitter (ច្រើនជាង 4 លាននាក់) ។ គាត់ក៏ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងពហុភាសា ខណៈដែលគាត់អាចប្រើភាសាជាច្រើនដូចជា កូរ៉េ ចិន ជប៉ុន… ហើយសមាជិកក្រុម Super Junior មួយនេះមានការរវល់ខ្លាំងកាលពីពេលថ្មីៗនេះ ដោយសារជាឯកអគ្គរាជទូតរបស់អង្គការយូនីសេហ្វ។ នៅដើមខែនេះគាត់ត្រូវបានអញ្ជើញដោយសាកលវិទ្យាល័យស្ទែនហ្វដ ដើម្បីចែករំលែកជាមួយសិស្សនៅទីនេះអំពីឧស្សាហកម្ម K-pop។
#1. នេះបើយោងតាមស្ថិតិនៃទំព័រ E! Online លោក PSY គឺជាតារាកូរ៉េដែលមានបំផុតដែលមានទ្រព្យសម្បត្តិប្រហែលជា 45 លានដុល្លារ។ បទចម្រៀង “Gangnam Style” គឺជាអ្វីដែលបង្កើតលុយដ៏ច្រើនឱ្យ PSY។ បច្ចុប្បន្ននេះ “Gangnam Style” មានចំនួន 3,2 ពាន់លាន views នៅលើគេហទំព័រ YouTube ជាកំណត់ត្រាមួយដែលតារាចម្រៀងកូរ៉េផ្សេងមិនអាចផ្ដួលបាន។ ក្រៅពីក្លាយជាអ្នកចម្រៀងម្នាក់គាត់ក៏បានសរសេរបទចម្រៀងក៏ដូចជាអ្នកផលិតបទចម្រៀងផងដែរ។ អាល់ប៊ុមថ្មីបំផុតរបស់គាត់គឺ “4.2 = 8” ៕
អត្ថបទ : កែវ ច័ន្ទសុផាវរុណ