ស្មានតែស្រុកគេតើ! តាមពិតជាប្រឡាយបេតុងស្ទឹងមានជ័យក្រោយស្ថាបនារួចសោះ
ភ្នំពេញ៖ ទីបំផុតប្រឡាយបេតុងស្ទឹងមានជ័យ បានស្ថាបនារួចរាល់ហើយ នេះបើយោងតាមការបង្ហោះរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហោះបង្ហាញនូវការសាង់សង់រួចរាល់ មហាជនជាច្រើនសម្តែងការត្រេកអរជាខ្លាំង ដោយបានឃើញនូវភាពស្រស់ស្អាតគ្មានសំរាមបែបនេះ។ យ៉ាងណាមិញក៏មានការលើកឡើងពីមហាជនក៏សង្ឃឹមថាប្រជាពលរដ្ឋនៅម្តុំប្រឡាយស្ទឹងមានជ័យ បង្កើនការយល់ដឹងពីការវេចខ្ចប់សម្រាម ហើយនឹងមិនមានសកម្មភាពបោះសម្រាមចោលចូលក្នុងប្រឡាយ ឬបរិវេណនៅជិតនោះ។
គួររំលឹកថាការសាងសង់ជញ្ជាំងបេតុងប្រឡាយស្ទឹងមានជ័យ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យដល់ទ្វារទឹកប្រឡាយដើមស្លែង ផ្លូវលេខ៣៧១ ប្រវែងសរុប ១៤៩៥ម ។ ប្រឡាយស្ទឹងមានជ័យមាន មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ព្រលានយន្តហោះផ្នែកខាងត្បូង និងខាងកើត ផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ប្រមូលទឹកនៅស្ទឹងមានជ័យ ដោយបង្ហូរទំលាក់ទៅតាមប្រឡាយមេស្ទឹងមានជ័យ ឆ្ពោះទៅស្ថានីយ៍បូមទឹកបឹងទំពុន៕