អស់ច្រើនម៉េសលោកព្រះ! ស្រីស្អាតម្នាក់ត្រូវអ្នករត់កង់បីឥណ្ឌាធ្វើស៊ីយ៉ាងសាហាវ ជិះតែក្នុងភ្នំពេញសោះអស់១៥០គីឡូម៉ែត្រ គុណជាលុយជាង១៨ម៉ឺនរៀល ឃើញហើយចង់ខ្យល់ចាប់

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ពីករណីនារីស្រស់ស្អាតមួយរូបត្រូវអ្នករត់កង់បីឥណ្ឌា ធ្វើស៊ីយ៉ាងសាហាវ ដោយជិះតែក្នុងក្រុងភ្នំពេញសោះគិតគីឡូអស់ដល់ទៅ១៥០គីឡូម៉ែត្រ ដែលគុណជាទឹកប្រាក់អស់ជាង១៨ម៉ឺនរៀល។ យោងតាមម្ចាស់គណនីស្រីស្អាតឈ្មោះថា Lyly Small បានរៀបរាប់ឲ្យដឹងថា ៖ «លទ្ធផលអាណិតវា សុំគិតគីឡូធម្មតា ក៏គិតតាមវា តែចុងក្រោយវាធ្វើសុីសាហាវ! ម៉ាអាឆ្កែ ជិះតែក្នុងភ្នំពេញសោះ អស់ ១៥០គីឡូដី ដែលមានអត់? ចាំស្លាកលេខហែងទុកមួយម៉ាអាប្រែត ហែងបោកគីឡូអញឲ្យហែងសុីទៅ ១២០០រៀល គុណនឹង ១៥០គីឡូ ១៨០,០០០រៀល»។

ដោយនារីដែលអះអាងថាត្រូវអ្នករត់កង់បីឥណ្ឌាធ្វើស៊ីអស់លុយយ៉ាងសន្ធឹកនេះ បានឲ្យដឹងថាខ្លួនដំបូងឡើយជិះចេញពីផ្ទះ បូរីមហាសែនសុខ ទៅឈូកវ៉ា ហើយក៏ទៅតាមវេងស្រេង បន្ដបត់ទៅផ្លូវ 2004 អាសុីអាគ្នេយ៍ ហើយជិះតាម 271 ទៅដល់ផ្សាប៉េសេ ហើយឡើងទៅផ្លូវ 371ទៅប៉េងហួត បឹងស្នោ ហើយបកចូលក្រុងវិញ ជិះទៅបឹងកេងកង ជិះទៅទួលស្លែង បន្តទៅអូឡាំពិក បកទៅទួលស្វាយព្រៃ ទៅផ្សារដើមគ បកមកពេទ្យចិន ហើយទៅវត្តទួលសង្កែ ហើយត្រឡប់មកផ្ទះវិញ។ ហើយកញ្ញាបានបញ្ជាក់ថាកញ្ញាក៏ធ្លាប់ជិះបែបនេះដែរ ដោយខាងកង់បីឥណ្ឌាផ្សេងទៀតគិតត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ ។

នាងបន្តបន្ថែមថា ៖ «PassApp ដែលធ្លាប់ឌុបខ្ញុំគឺដឹងហើយ នៅម្ដុំឈូកមាសខ្ញុំជិះអស់ ៣,០០០៛ ក៏ខ្ញុំអោយ ៥,០០០៛ដែរ បើចាំខ្ញុំវិញគឺដឹងតែ ១$ ថែមអោយគាត់រហូត ព្រោះអាណិតហើយ ហើយក៏មិនច្រើនដែរ លុយប៉ុណ្ណឹង សំរាប់អោយពួកគាត់ដែលល្អៗ មិនជិះវាងផ្លូវ សុីគីឡូ។ អគុណសំរាប់ពូពូ តុតុមួយចំនួនធំដែលមានទឹកចិត្តល្អ ក្រុមហ៊ុន PassApp នឹង Grab មិនបានពាក់ពន្ធ័ជាមួយរឿងនោះទេ គឺបុគ្គលតែម្នាក់ប៉ុណ្ណោះ»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds