លោក ជា សុផារ៉ា បង្កើតក្រុម​កាងារ ចុះពិនិត្យការងាររបស់ ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ​

(ភ្នំពេញ)៖ ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់ ក្នុងប្រទេសកម្ពុជាកំពុងមានទីផ្សា រីឯភាពស្មុគស្មាញនៃនីតិវិធីផ្ទេរកម្មសិទ្ធិអចលនវត្ថុ និងការសុំច្បាប់សាងសង់ បង្កឡើងពីសំណាក់មន្ត្រីជំនាញមួយចំនួន ក៏ហាក់ផ្ទុះឡើងច្រើនផងនោះ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​  បានចេញសេចក្តីសម្រេចស្តីអំពី ការបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ។

សេចក្តីសម្រេចលេខ ០៧២ សសរ របស់ក្រសួង រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដែលចហត្ថាលេខា ដោយឯកឧត្តម ជា សុផារ៉ា បានចាត់តាំងមន្ត្រីចំនួន ៩​រូប​ ចុះធ្វេីអធិការកិច្ចលេីការងារសូរិយោដី​ ការងារ​សំណង់​ ការគ្រប់គ្រង​បុគ្គលិក​ និង​ការផ្ដល់សេវាសាធារណៈ​,ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីញ្ជី​ដីមានលក្ខណៈជាប្រព័ន្ធ​,ធ្វើរបាយការណ៍លទ្ធផលនៃការធ្វើអធិការធិការ​កិច្ច​ជូនក្រសួង​ នឹង បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរូនរបស់ក្រសួង​ ។

ការចុះអធិការកិច្ចនេះ បន្ទាប់ពីលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តបន្ទាយមានជ័យ​ ផ្ទុះឡើងនូវការរិះគន់ខ្លាំងចំពោះប្រព័ន្ធដឹកនាំការងាររបស់លោក ។

គួររំលឹកផងដែរថាប៉ុន្មានថ្ងៃមុននេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏ទើបតែឃាត់ខ្លួនមនុស្ស ៣នាក់ រួមមាន ប្រធាន, អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី ខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើស ជំរិតទារប្រាក់ពីពលរដ្ឋ ប្រមាណជា ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់រោងចក្រ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open