ទោះបីត្រូវអាមេរិកធ្វើទុក្ខមែន តែចំណូលរបស់ក្រុមហ៊ុន Huawei នៅតែកើនឡើង

ទោះបីត្រូវអាមេរិកធ្វើទុក្ខមែន តែចំណូលរបស់ក្រុមហ៊ុន Huawei នៅតែកើនឡើងដោយតាម របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei បានបង្ហាញថា ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិនមួយនេះអាចរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុន រហូតដល់ ២៣% ឯណោះ។ យោងតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន GSMARENA បានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ​ ២០១៩ នេះបានកើនដល់ ៤០១.៣ ពាន់លានយន់ (៥៨.៣ ពាន់លានដុល្លារអាមេរិក)។ ក្នុងចំណោមប្រាក់ចំណូលទាំងនេះមានចំនួន ២២០.៨ ពាន់លានយន់ (៣២.១ ពាន់លានដុល្លារ) បានមកពីការលក់ទូរស័ព្ទឆ្លាតវ័យចំនួន ១១៨ លានគ្រឿង ហើយប្រាក់ចំណូលផ្សេងទៀតបានមកពីការលក់ផលិតផលអេឡិចត្រូនិចជាច្រើនផ្សេងទៀត។ លទ្ធផលនេះជាសញ្ញាបង្ហាញថា Huawei នៅតែរឹងមាំ បើទោះជាមានសម្ពាធពីអាមេរិកក្តី៕

ប្រភព៖ GSMARENA

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds