លោក សម រង្ស៊ី​ បញ្ជាក់ម្តងទៀតថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ

ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ នៅរសៀលថ្ងៃទី៣១ កក្កដាថា បញ្ជាក់ម្តងទៀតថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

លោក ថា ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនេះ គឺមិនមែនឲ្យ ហ៊ុន សែន ចាប់ខ្ញុំទេ តែខ្ញុំនឹងបំផុសកម្លាំងប្រជារាស្ត្រ និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ដើម្បីទៅចាប់ ហ៊ុន សែន វិញ ហើយអូស ក ហ៊ុន សែន យកទៅកាត់ទោស ពីបទធ្វើបាបប្រជារាស្ត្រ បំផ្លាញជាតិ ប្លន់ជាតិ  លក់ជាតិ និងក្បត់ជាតិ។

ពាក់ព័ន្ធករណីលោកសម រង្ស៊ី ត្រៀមត្រលប់មកកម្ពជាវិញ មន្ត្រីរដ្ឋាភិបាលលោក សុខ ឥសាន បានថ្លែងពីម្សិលម៉ិញថា ការវិលត្រឡប់ចូលស្រុកដែលទណ្ឌិតគ្រោងនឹងមកនោះ បេីសិនណាជាមានមែន គឺប្រៀបដូចកុកហេីរមករកជង់ដោយឯកឯង ដោយមិនឲ្យពិបាកដល់សមត្ថកិច្ចទៅស្វែងរកឡេីយ »៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds