ដោយសារផ្ទុកសារធាតុគីមីជ្រុលហួស ក្រសួងកសិកម្មម៉ាឡេស៊ី ឈប់ឲ្យនាំចូលម្ទេសពីវៀតណាម
គូឡាឡាំពួរ៖ យោងតាមសារព័ត៌មាន New Straits Times នៅរសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ បានអោយដឹងថា ការនាំចូលម្ទេសពីប្រទេសវៀតណាម ឡើយរហូតដល់ចុងឆ្នាំ២០១៩ ត្រូវរដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនអនុញ្ញាត ដោយសារតែក្រុមជំនាញបានរកឃើញ «សារធាតុគីមីលើសកម្រិត» ផ្ទុកនៅក្នុងម្ទេសដែលនាំចូលពីវៀតណម។
លោក ស៊ី ត្សេត្ស៊ីន (Sim Tze Tzin) ឧបនាយករដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី បានអោយដឹងថា ការសម្រេចចិត្តដូចខាងលើនេះ គឺដោយសារតែម្ទេសក្រហមនាំចូលពីប្រទេសវៀតណាម ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមីលើសកម្រិតដែលអនុញ្ញាត។ ខាងរដ្ឋាភិបាលម៉ាឡេស៊ីនឹងលុបចោលបម្រាមនេះទៅវិញ បើសិនវៀតណាមបំពេញតាម លក្ខខណ្ឌដូចជា មានលិខិតបញ្ជាក់ពីគុណភាពម្ទេស ទៅតាមបទដ្ឋានស្ដង់ដារជាដើម។
គួរជម្រាបថា ម៉ាឡេស៊ីបាននាំចូលមេ្ទសពីវៀតណាមជាផ្លូវការកាលពីឆ្នាំ២០១៦ ហើយម៉ាឡេស៊ី កូរ៉េខាងត្បូង និងចិនគឺជាប្រទេសធំៗចំនួនបីដែលទិញម្ទេសពីវៀតណាម៕
អត្ថបទ៖ សុខ លាភ