កូរ៉េ​ខាងជើង បាញ់​មីស៊ីល២គ្រាប់ជាលើកទី២​ក្នុង​សប្តាហ៍​នេះ

(កូរ៉េខាងជើង)៖ តាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងក្នុងសេចក្តីថ្លែងការណ៍មួយ ឲ្យដឹងថាប្រទេស​កូរ៉េ​ខាងជើង បាន​បាញ់​មីស៊ីល​ចម្ងាយខ្លី ២គ្រាប់​នៅព្រឹក​ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ​២០១៩នេះ ចេញពី​ឆ្នេរសមុទ្រខាងកើត​របស់ខ្លួន។

យោធា​កូរ៉េខាងត្បូង បាន​អះអាង​ថា ការបាញ់​សាកល្បង​មីស៊ីល​បែបនេះ មិនបាន​ធ្វើឱ្យភាព​តានតឹង​នៅ​ឧបទ្វីបកូរ៉េ ធូរស្រាលវិញ​ឡើយ។ «យើង​អំពាវ​ឱ្យ​បញ្ឈប់​សកម្មភាពទាំងនេះ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែ​កក្កដាកន្លងទៅ កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ប្រភេទថ្មី ២គ្រាប់​ជាលើកដំបូង ចាប់តាំងពី​ជំនួប​រវាងលោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង ដែល​ធ្វើឡើង​កាលពីចុង​ខែ​មិថុនា៕

ប្រភព៖ Channelnewsasia

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds