អាណិតណាស់! ជាស្រីខំរត់តុកៗដើម្បីចិញ្ចឹមកូន ចៃដន្យទៅប៉ះឡានគេពីក្រោយបណ្តាលឲ្យបែកស្តុប ប៉ុន្តែសំណាងចំម្ចាស់ឡានចិត្តធម៌មិនទាមទារសំណង
ពិតជាគួរឲ្យអាណិតណាស់ដោយស្ត្រីម្នាក់មានជីវភាពក្រីក្រ ហើយខំប្រឹងរត់ម៉ូតូកង់បី ដើម្បីបានថវិកាផ្គត់ផ្គង់គ្រួសារ ប៉ុន្តែខណៈដែលដឹកភ្ញៀវ ក៏មានការធ្វេសប្រហែសបានបុកផ្នែកខាងក្រោយនៃរថយន្តបណ្តាលឲ្យបែកស្តុបស្តាំ។ ដោយមានភាពតក់ស្លុត និងខ្លាចម្ចាស់រថយន្តទាមទារឲ្យសងស្ត្រីកម្សត់រូបនេះ បានត្រឹមតែឈរសំពះសុំទោសដល់ម្ចាស់រថយន្ត។
ដោយមានចិត្តអាណិតស្ត្រីជាម្ចាស់រថយន្តមានហ្វេសប៊ុកផេក Sean Mani STDR បានសរសេររៀបរាប់ថា៖ “គ្រាន់តែចុះមកភ្លាមលើកដៃសំពះឡើងញ័រ រន្ធត់ចិត្តបាត់ហើយខ្ញុំ ទៅជាមិនខឹងបែរជាអាណិតគាត់ទៅវិញ មិនដឹងទារសំណងយ៉ាងម៉េចទេ?? គ្នាជាស្រីខំរត់តុកៗដើម្បីចិញ្ចឹមកូន លើកទី១របស់ខ្ញុំដែរជួបមនុស្សស្រីរត់តុកៗ អាណិតមនុស្សស្រីដូចគ្នា”៕
https://www.facebook.com/Rosabanimi/videos/581781345929345/?t=0