អនុរដ្ឋលេខាធិការក្រសួងសាធារណការ ស្នើអោយកម្មវិធីល្បងប្រាជ្ញា កែតម្រូវរឿងផ្លូវគោកចែកចេញជា៣ប្រភេទ
លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន តាមរយៈទំព័រហ្វេសបុករបស់លោក បានធ្វើការបក ស្រាយ ផ្លូវគោកចែកចេញជា ២ប្រភេទ និងស្នើរសុំឲ្យមានកែតម្រូវ ដើម្បីកុំឲ្យមានការយល់ច្រលំ។
ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើនបានចូលទៅខមមិន កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia ក្រោយពីកម្មវិធីនេះល្បងប្រាជ្ញានេះបានដាក់សំណួរថា “យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ។ ក្នុងនោះផងដែរ បេក្ខជនដែលចូលរួមលេង លោកកៅ សីហា បានជ្រើសរើសចម្លើយ២ប្រភេទ គឺមានលូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយនោះបែរជាមិនត្រឹមត្រូវនោះទេ ដោយចម្លើយដែលត្រឹមត្រូវគឺមាន ៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។
លោក គង់ វិមានថា ចូរស្វែងយល់ពីផ្លូវ(តាមច្បាប់) ដើម្បីជៀសវាងការបកស្រាយខុស ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖១).ផ្លូវថ្នល់ និង ២).ផ្លូវដែក ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖១). ផ្លូវជាតិ២). ផ្លូវខេត្ត៣). ផ្លូវលំ(ផ្លូវជនបទ) និង ៤). ផ្លូវរុក្ខបាល ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖១). ផ្លូវគោក២). ផ្លូវទឹក និង៣). ផ្លូវអាកាស ។ អ្នកបកស្រាយខុស សូមកែតម្រូវផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន៕
អត្ថបទ៖ សុខ លាភ