ប្រយ័ត្ន! កំពុងបើកបរពីក្រោយឡានដឹកដែក ស្រាប់តែដែកធ្លាក់មកទម្លុះកញ្ចក់ធ្លាយដល់កៅអីក្រោយ ជាសំណាងមិនមានអ្នកត្រូវរបួស
ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានករណីដែកជ្រុះចេញពីឡានដឹកគ្រឿងដែកទំលុះកញ្ចក់ធ្លាយកៅអីអ្នកបើកបរទៅដល់កៅអីក្រោយ។ ហេតុការណ៍ដ៏ភ័យរន្ធត់នេះបានកើតឡើងនៅប្រទេសឥណ្ឌា ដោយត្រូវបានចែកចាយចូលក្នុងបណ្តាញសង្គមដោយក្រុម Dakwah Islami ដែលនិយាយរៀបរាប់ពីហេតុការណ៍ដ៏រន្ធត់ និងសារដាស់តឿន។
តាមរយៈការរាយការណ៍បានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើបានបើកបរពីក្រោយឡានដឹកគ្រឿងដែកមួយគ្រឿង មកដល់ចំណុចកើតហេតុ ស្រាប់តែមានដែលធ្លាក់មកមួយទំហឹងទម្លុះកញ្ចក់ឡានធ្លាយពីកៅអីមុខដល់ក្រោយ។ អ្វីដែលជាសំណាងនោះគឺអ្នកបើកបររូបនោះបានឃើញនឹងគេចខ្លួនទាន់ ទើបវាធ្វើឲ្យប៉ះស្មារគាត់បន្តិច តែអ្វីដែលរឹតសំណាងល្អជាងនេះនោះគឺ កូនប្រុសរបស់គាត់ដែលនៅកៅអីក្រោយកំពុងគេងលក់មិនបានដឹង។ នេះជាសំណាងដែលក្មេងនោះគេងក្រាបនឹងពូក ធ្វើឲ្យផុតចម្រឹងដែកដែលទម្លុះឡាន បើមិនអញ្ចឹងទេមិនដឹងយ៉ាងម៉េចនោះឡើយ។ យ៉ាងណាមិញក៏សូមផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាសូមបង្កើនការប្រុងប្រយ័ត្នចំពោះការបើកបរ ដោយរក្សាគម្លាតកុំស្ថិតនៅកៀកចំពីក្រោយរថយន្តប្រភេទទាំងនេះពេក ហើយក៏សុំបងៗសមត្ថកិច្ចយកចិត្តទុកដាក់ចំពោះបញ្ហានេះផងដែរ៕