ខាត់ សុឃីម បើកថ្នាក់បង្រៀនក្មេងៗឲ្យចេះលេងតន្រ្តីបុរាណខ្មែរ ដោយមិនយកប្រាក់ ប្រកាសច្រើនខែមកហើយគ្មានអ្នកចាប់អារម្មណ៍ចូលរៀន
ខាត់ សុឃីម តារាចម្រៀងស្រីដែលបងប្អូនបានស្គាល់ច្បាស់ថាជាតារាពហុជំនាញមួយរូប ដែលពិបាកនឹងស្វែងរក ដោយអាចច្រៀងទាំងបទសម័យ ភ្លេងការ បុរាណ លេងកំប្លែង លេងឧបករណ៍តន្ត្រីខ្មែរបានយ៉ាងចំណាប់តែម្តង។ យ៉ាងណាមិញកាលពីខែមិថុនា ឆ្នាំ២០១៩ អ្នកនាង ខាត់ សុឃីម ក៏បានប្រកាសពីការបើកទទួលសិស្សឲ្យចូលរៀនឧបករណ៍ភ្លេងបុរាណខ្មែរ ដែលរៀននៅឯគេហដ្ឋានរបស់អ្នកនាងផ្ទាល់ ដោយមិនគិតកម្រៃអ្វីទាំងអស់។
ប៉ុន្តែក្រោយពីប្រកាសរួចមានសិស្សត្រឹមតែ២ទៅ៣នាក់ប៉ុណ្ណោះបានមកចុះឈ្មោះសិក្សា ធ្វើឲ្យអ្នកនាងអស់សង្ឃឹមយ៉ាងខ្លាំង យោងតាមការសម្ភាសន៍របស់អ្នកនាង ខាត់ សុឃីម ជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍៥ បានឲ្យដឹងថា ក្រោយពីការប្រកាសជាង១ខែមកពុំមានអ្នកមករៀនច្រើនទាល់សោះ មានត្រឹមតែសិស្ស២ទៅ៣នាក់ ភាគច្រើនមានតែអ្នកសួរ គ្មានអ្នកមកចូលរៀន។
គួររលឹកការបើកថ្នាក់បង្រៀននៅឯគេហដ្ឋានរបស់អ្នកនាងគឺអ្នកនាងមិនមានស្ថាប័នណាឧបត្ថម្ភឡើយ គឺចេញពីចិត្តរបស់អ្នកនាងខាត់ សុឃីម ចង់ឲ្យក្មេងៗជំនាន់ក្រោយងាកមកចាប់អារម្មណ៍ចេះប្រើប្រាស់ស្នងដំណែងលេងឧបករណ៍តន្រ្តីបុរាណខ្មែរ។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ក្នុងការរៀនឧបករណ៍តន្រ្តីបុរាណខ្មែរ អាចទាក់ទងតាមរយៈគណនីហ្វេសប៊ុក ខាត់ សុឃីម ៕
https://www.facebook.com/khat.sokhim.33/videos/437688790115432/?t=0