លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយ​គម្រោង​ទិញ​អាវុធ​ពីចិន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទម្លាយ​ថា លោកគ្រោងស្នើឱ្យដកលុយជិត ៤០លានដុល្លារ ដើម្បី​ទិញអាវុធពីចិន យកមកជំនួសអាវុធចាស់ៗ និង​ដើម្បីពង្រឹង​សមត្ថភាពកងទ័ពកម្ពុជា។

រូបថត៖ ហ្វេសប៊ុកលោក ស ថេត

លោកបាន​លើកឡើង​ថា៖ {ឆ្នាំនេះ ខ្ញុំឱ្យដក​លុយជិត ៤០លាន​ដុល្លារ​ដើម្បីទិញ​អាវុធពីចិន បន្ថែម​ទៅលើ​២០០លានដុល្លារ ដែលឱ្យ​ពីមុន​សម្រាប់​ការទិញ ហើយនឹង​ ៩០លាន​ដុល្លារ ដែលឱ្យលើកក្រោយ ក្នុងពេល​ដែលខ្ញុំទៅ (ចិន)។ ខ្ញុំចង់​ពង្រឹង​សមត្ថភាព​កងទ័ព ខ្ញុំមាន​ខ្លាចអី។ មកដល់​កំពង់សោម អ្នកឯង​មើលទៅ វាមាន​ស្អី។ នៅលើ​លោកនេះ ប្រទេស​ណា​អត់កាំភ្លើង។ កាំភ្លើង​របស់​កម្ពុជា វារាង​ចាស់ៗ​តិចហើយ អ៊ីចឹង ខ្ញុំឱ្យ​ទិញប៉ុន្មាន​ម៉ឺនដើម​មកទៀត យកមក​ស្តុកទុក យក​អាចាស់​មក​ជួសជុល។ ឆ្នាំមុន ទៀ បាញ់ សុំតែ ២៥​លាន តែលើក​នេះ ខ្ញុំម្ចាស់ការ​ឱ្យរៀប​គម្រោង​ស្នើលុយ ឱ្យទិញ​អាវុធ ពីចិន និយាយ​ឱ្យត្រង់ៗតែម្តង}៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds