លោក keisuke Honda បានក្លាយជាទូតសុឆន្ឆៈរបស់ក្រុមហ៊ុនមួយនៅកម្ពុជា

ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៩ ម៉ោង ២​៖៥៥ Pm

ភ្នំពេញ៖ លោកkeisuke honda  ជាតារាបាល់ទាត់ដ៏ល្បីមួយរូបនិងជាតារាបាល់ទាត់អាជីព របស់ប្រទេសជប៉ុន ដែលបច្ចុប្បន្នរូបគេកំពុងប្រកបអាជីពក្នុងក្លឹបបាត់ទាត់ មួយឈ្មោះថា Melbourne Victory ក្នុងប្រទេសអូស្ត្រាលី ហើយក៏ធ្លាប់លេងអោយក្លឹបបាល់ទាត់ធំនៅអ៊ឺរ៉ុប ដូចជា AC MILAN របស់អីតាលី និង CSKA Moscow របស់រុស្ស៊ីផងដែរ៕ បច្ចុប្បន្ននេះលោកក៏ជាគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ រូបលោកបានកាន់តំណែងនេះ ចាប់តាំងពី ខែ សីហា​ឆ្នាំ២០១៨ មកម្លេះ៕

Image may contain: 1 person, playing a sport and outdoor

ក្រៅពីធ្វើជាកីឡាករបាល់ទាត់អាជីពនិងជាគ្រូបង្វឹក លោក​Keisuke honda ក៏ជាទូតសុច្ឆន្ទះ របស់ក្រុមហ៊ុន អេហ្គ្រីបាដី ( Agrbuddy) ដែលជាក្រុមហ៊ុន ជប៉ុន មួយដែលបានជួយសម្របសម្រួលដល់ចង្វាក់ផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា តាមរួះកម្មវិធីទូរស័ព្ទ និងការកសាងក្រុមលកសិករ​នៅតាមបណ្តាខេត្តចំនួន ៦ នោះគឺ បន្ទាយមានជ័យ សៀមរៀប កំពង់ធំ ប៉ៃលិន បាត់ដំបង និង ពោធិ៍សាត់ ដោយផ្តោតលើដំណាំកសិកម្ម ដូចជាស្រូវ ពោត និង ដំឡូងមី៕

 

ការចូលរួមរបស់លោក Keisuke honda ជាមួយនិងក្រុមហ៊ុន អេហ្គ្រីបាឌី គឺក្នុងបំណង ជួយលើកទឹកចិត្តដល់កសិករខ្នាតតូចនានានៅក្នុងប្រទេស កម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍនិ៍ផ្សេងទៀត ដែលកសិករ ភាគច្រើនកំពុងប្រឈមបញ្ហាក្នុងការកែប្រែជីវភាព រស់នៅប្រចាំថ្ងៃរបស់គេ៕

លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុន អេហ្គ្រីបាឌី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ៖ អេហ្គ្រីបាឌី មានអ្នកវិនិយោគភាគច្រើនជាជនជាតិជប៉ុន ហើយការដែរមានលោក kiesuke honda ជាទូតសុច្ឆន្ទៈ ផងនោះ យឿងជឿជាក់ថាប្រជាកសិករ អ្នកផ្តល់ទុន កសិកម្មអ្នកផ្តល់សេវាកសិកម្ម ដូចជាអ្នកភ្ជួររាស់និងដឹកជញ្ជូន អ្នកកែច្នៃកសិផល ក៏ដូចជា រោងម៉ាស៊ីន កិនស្រូវជាដើម និងមានទំនុកចិត្តមកលើសេវាកម្មរបស់ក្រុមហ៊ុនក្នុងការជួយសម្របសម្រួល ដំណើការផលិតកម្មកសិកម្មដំណាំ ស្រូវ ដំឡូងមីនិងពោតនៅកម្ពុជា៕

លោកបាននិយាយបន្ថែមទៀតថា ៖ សេវាកម្មរបស់អេហ្គ្រីបាឌី គឺធ្វើយ៉ាងណាជួយអោយកសិករទទួលបានទុនវិនិយោគហើយកសិផល របស់ពួកគេអាចលក់នៅលើទីផ្សារ ទៅអោយអ្នកកែច្នៃ ក៏ដូចជារោងម៉ាស៊ីនដែលទាំងអស់នេះគឺជាគោលបំណងកើលកម្ពស់ ជីវភាព រស់នៅរបស់ពួកគេ ក៏ដូចជាធ្វើអោយ វិស័យកសិកម្មនៅកម្ពុជាមានការលូតលាស់រីកចម្រើន៕

 

បច្ចុប្បន្ននេះដែរ ក្រុមហ៊ុន អេហ្គ្រីបាឌី បានផ្តល់សេវាកម្មកសិកម្មដោយជួយសម្របសម្រួល ដល់់ការ ផ្តល់ទុនដល់កសិករ ខ្នាតតូច​ និងការផ្តល់ទុនដល់អ្នកកែច្នៃ តាមរយះការ សហការជាមួយ គ្រឹះស្ថាន និងហិរញ្ញវត្ថុ នានាជួយផ្តល់បច្ចេកទេសកសិកម្មដល់កសិករ​ដើម្បីទទួលបានទិន្នផលខ្ពស់ ជួយសម្របសម្រួលការលក់កសិផល ការដឹកជញ្ជូន និងទីផ្សារ កសិផល និងជួយសម្រួល ដល់ការផ្តល់ទុន ដល់អ្នកកែច្នៃ និងរោងម៉ាស៊ីន កិនស្រូវ ធ្វើយ៉ាងណាអោយពួកគាត់ មានលទ្ធភាព អាចទទួលយកកសិផលដែលកសិករផលិតបានដើម្បីធ្វើការកែច្នៃ ផ្គត់ផ្គង់ដល់ទីផ្សារ ក្នុងស្រុកនិងការនាំចេញទៅកាន់ប្រទេសជិតខាងរបស់យើង៕

អត្ថបទ ​៖ ( ពេជ្រ គឹមស្រ៊ិន )

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds