សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកនេះ
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់ នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក, សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់សាច់ដុំ ,សាលកាយសម្ព័ន្ធ, សាលកីឡាបាញ់កាំភ្លើង,មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ។
ការសម្រេចចិត្តសាងសង់ពហុកីឡដ្ឋានជាតិថ្មីនេះ ដើម្បីលើកស្ទួយវិស័យកីឡា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតំបន់អាស៊ាន ហៅថា Sea Grame នៅឆ្នាំ២០២៣៕
អត្ថបទ៖ សុខ លាភ