ក្រូអាស៊ី ជាប្រទេសមានជំរំអ្នកអាក្រាតកាយនិយមធំបំផុតនៅអឺរ៉ុប
ក្នុងនាមជាគោលដៅអាក្រាតដំបូងគេមួយឆ្នេរ Adriatic ស្រស់ស្អាតរបស់ប្រទេសក្រូអាស៊ីមានប្រវត្ដិដ៏យូរលង់ និងរឿងរ៉ាវជាច្រើនទាក់ទងនឹងការស្រាតចុះហែលទឹក និងដើរលេងកម្សាន្ដនៅតំបន់ក្បែរតាមប្រពៃណីអាក្រាតនិយម។
ឌូសាន សាឡូម៉ុន ជនជាតិស្លូវេនីដែលមកបោះជំរំអាក្រាតដំធំបំផុតនៅក្រូអាស៊ីជាមួយភរិយារយៈពេលជិត ៥០ ឆ្នាំនេះនិយាយថា៖ «សម្រាប់ខ្ញុំ អាក្រាតនិយមគឺជាសេរីភាព»។
នៅជំរំដែលហ៊ុមព័ទ្ធដោយព្រៃលើផ្ទៃដីជាង ១០០ ហិកតា ភ្ញៀវតែងតែស្រាត ខណៈពួកគេមកកម្សាន្ដទីនោះរួមទាំងការលេងកីឡា ឬជិះកង់ផងដែរ។ ជំរំកោះ Koversada មានភ្ញៀវមកលេងម្ដងប្រមាណ ៥ ពាន់នាក់ដោយការស្នាក់នៅក្នុងតង់ ឡានវ៉េន ឬអាផាតមិនជាដើម។ ប៉ុន្ដែតួលេខនេះខុសប្លែកគ្នាទាំងស្រុងពីថ្ងៃបុណ្យ heyday ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ពេលរដូវក្ដៅមានអ្នកបោះជំរំរហូតដល់ ១៥ ០០០ នាក់មកទីនេះ។
ជំរំ Koversada បើកដំណើរការក្នុងឆ្នាំ ១៩៦១ ជាជំរំអាក្រាតបែបជំនួញដំបូងបំផុតនៅអឺរ៉ុប។ ប៉ុន្ដែរឿងរ៉ាវអំពីអាក្រាតនិយមរបស់ក្រូអាស៊ីមានប្រវត្ដិតាំងពីទសវត្សរ៍ ៣០ នៅភាគខាងជើងកោះ រ៉េប។
ពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៨០ ក្រូអាស៊ីមានជំរំអាក្រាត ៣៤ ដែលឈានមុខលើសបារាំង និងអាល្លឺម៉ង់ តែបច្ចុប្បន្នវាធ្លាក់ទៅដល់លេខ ៩។ កាលពីឆ្នាំមុនទេសចរជិត ១៩ លាននាក់មកលេងប្រទេសដែលមានប្រជាជនតែ ៤,២ លាននាក់៕